(ភ្នំពេញ)៖ លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់ការធ្វើដំណើរដែលចេញដោយរដ្ឋាភិបាល ហើយមានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះ។ តើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។

ដោយយោងតាមរបាយការណ៍ចំណាត់ថ្នាក់លិខិតឆ្លងដែន Henley Passport Index ប្រចាំឆ្នាំ២០២២នេះ លិខិតឆ្លងដែនដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ រួមមាន៖

១០. លិខិតឆ្លងដែនលីទុយអានី ប៉ូឡូញ និងស្លូវ៉ាគី (១៨២គោលដៅ)

៩. លិខិតឆ្លងដែនហុងគ្រី (១៨៣គោលដៅ)

៨. លិខិតឆ្លងដែនអូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ក្រិក និងម៉ាល់ត៍ (១៨៥គោលដៅ)

៧. លិខិតឆ្លងដែនបែលហ្ស៉ិក នូវែលសេឡង់ ន័រវែស ស្វ៉ីស និងសហរដ្ឋអាមេរិក (១៨៦គោលដៅ)

៦. លិខិតឆ្លងដែនអៀរឡង់ ព័រទុយហ្កាល់ បារាំង និងចក្រភពអង់គ្លេស (១៨៧គោលដៅ)

៥. លិខិតឆ្លងដែនអូទ្រីស ដាណឺម៉ាក នេដឺឡង់ និងស៊ុយអែត (១៨៨គោលដៅ)

៤. លិខិតឆ្លងដែនហ្វាំងឡង់ អ៉ីតាលី លុចសំបួ (១៨៩គោលដៅ)

៣. លិខិតឆ្លងដែនអាល្លឺម៉ង់ និងអេស៉្បាញ (១៩០គោលដៅ)

២. លិខិតឆ្លងដែនសិង្ហបុរី និងកូរ៉េខាងត្បូង (១៩២គោលដៅ)

១. លិខិតឆ្លងដែនជប៉ុន (១៩៣គោលដៅ)៕