(ភ្នំពេញ)៖ រហូតដល់ពេលបច្ចុប្បន្ន គេបានស្គាល់ធាតុគីមីចំនួន១០៩ធាតុ ដែលត្រូវបានរៀបចំតាមលំដាប់ប្រភេទនៅលើតារាងខួបនៃធាតុគីមី។ តើអ្នកដឹងទេថា តារាងខួបនៃធាតុគីមី ត្រូវបានបង្កើតឡើងនៅឆ្នាំណា?

ប្រហែល១៦០ឆ្នាំមុន ក្រុមគីមីវិទូបានរកវិធីធ្វើចំណែកថ្នាក់ធាតុគីមីទាំងនោះ ដោយផ្អែកលើវិធានខុសៗគ្នា តែត្រូវបរាជ័យដោយសារវិធានទាំងនោះពុំច្បាស់លាស់។ លុះដល់ឆ្នាំ១៨៦៩ ទើបមានគីមីវិទូជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ឌីមេទ្រី មិនដេឡេយ៉េវ (Dmitri Mendeleev) បានស្នើឡើងនូវចំណែកថ្នាក់ធាតុគីមីដ៏ទំនើបមួយឈ្មោះថា «តារាងខួបមិនដេឡេយ៉េវ» ឬ «តារាងខួបនៃធាតុគីមី»។

តារាងខួបនៃធាតុគីមីនេះ ត្រូវបានរៀបចំឡើងតាមលំដាប់កើនឡើងនៃចំនួនប្រូតុង ឬលេខអាតូម។ ក្នុងតារាងខួបនៃធាតុគីមីចែកចេញជា១៨ជួរឈរ (ហៅថា ក្រុម) និង៧ជួរដេក (ហៅថា ខួប)។ ធាតុគីមីដែលនៅខាងឆ្វេងបន្ទាប់កាច់ខ្មៅ និងផ្នែកខាងក្រោមតារាង គឺជាលោហៈ ឯធាតុគីមីដែលនៅខាងស្ដាំបន្ទាប់កាច់ខ្មៅនៃតារាង គឺជាអលោហៈ។

គួរជម្រាបថា ក្នុងចំណោមធាតុគីមីទាំង១០៩នោះ មាន៩០មាននៅក្នុងសំបកផែនដីយើង និងបរិយាកាស ហើយធាតុដែលនៅសេសសល់ពីនេះត្រូវបានបង្កើតឡើងនៅទីពិសោធ៕