(ភ្នំពេញ)៖ សំឡេងត្រូវបានវាស់ដោយខ្នាតដេស៉ីប៊ែល (dB) ដូច្នេះយើងមកដឹងពីសំឡេងដែលឮខ្លាំងជាងគេទាំង១០នៅលើពិភពលោក។

១០. ការប្រគំតន្ត្រី A Rock Concert: ការប្រគំតន្ត្រីដ៏ធំមួយនាអំឡុងទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក បានបន្លឺសំឡេងចន្លោះ១៣៥-១៤៥ដេស៉ីបែល

៩. បន្ទុះកាំជ្រួច (Fireworks): ចន្លោះ១៤៥-១៥០ដេស៉ីបែល

៨. បន្ទុះគ្រាប់កាំភ្លើង (Gunfire): ចន្លោះ១៤៥-១៥៥ដេស៉ីបែល

៧. ចំហេះឡានប្រណាំងរបស់សមាគម NHRA (NHRA Dragsters): ចន្លោះ១៥៥-១៦០ដេស៉ីបែល

៦. ចំហេះយានអវកាស (The Space Shuttle Launch): ចន្លោះ១៦៥-១៧០ដេស៉ីបែល

៥. ត្រីបាឡែនខៀវ (The Blue Whale): ចាប់ពី១៨៨ដេស៉ីប៊ែលឡើងទៅ

៤. បន្ទុះភ្នំភ្លើង Krakatoa: ការផ្ទុះភ្នំភ្លើង Krakatoa នៅប្រទេសឥណ្ឌូណេស៉ី នាឆ្នាំ១៨៨៣ បានបញ្ចេញសំឡេងដល់ទៅ១៨០ដេស៉ីប៊ែល ដែលអាចសាយភាយទៅដល់ចម្ងាយជាង៥,០០០គីឡូម៉ែត្រ

៣. បន្ទុះគ្រាប់បែក TNT: ផ្ទុះក្នុងកម្រិត២១០ដេស៉ីប៊ែល

២. ការរញ្ជួដីកម្រិត៥រ៉ិចទ័រ: សំឡេងឈានដល់កម្រិត២៣៥ដេស៉ីប៊ែល

១. ការធ្លាក់អាចម៍ផ្កាយ The Tunguska Meteor: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩០៨ អាចម៍ផ្កាយមួយបានធ្លាក់ចូលទៅក្នុងបរិយាកាសផែនដី ហើយបានផ្ទុះនៅលើមេឃលើតំបន់ស៊ីបេរី ប្រទេសរុស្ស៉ី។ ប្រជាជន​បាន​រាយការណ៍​ថា ​បាន​ឃើញ​ដុំ​ភ្លើងហោះធ្លាក់ពីលើមេឃ និង​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង។ ពួកគេក៏បានរាយការណ៍អំពីភ្លើងឆេះព្រៃដ៏ធំ ហើយដើមឈើបានខ្ទេចខ្ទីអស់ជាច្រើនគីឡូម៉ែត្រ។ វាមានឥទ្ធិពលចន្លោះ៣០០-៣១៥ដេស៉ីប៊ែល។ នេះ​ជា​ទូទៅ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដែល​ឮ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៕