(ភ្នំពេញ)៖ នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងកើត មានដើមស្រល់ប្រភេទ Bristlecone ដែលត្រូវបានគេស្គាល់ថា Methuselah ត្រូវបានគេចាត់ទុកថាជាវត្ថុមានជីវិតដ៏ចំណាស់បំផុតរបស់ផែនដី ពោលគឺមានអាយុជិត៥ពាន់ឆ្នាំឯណោះ។

យោងតាមទិន្នន័យដើមឈើ Methuselah មានអាយុ៤,៨៥៣ឆ្នាំ ដែលអាចចាត់ទុកថាប្រហាក់ប្រហែលនឹងអាយុកាលប្រាសាទពីរ៉ាមីត Giza នៅប្រទេសអេហ្ស៉ីប៕