(ភ្នំពេញ)៖ ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលពលរដ្ឋម្នាក់មានផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងគេបំផុតនៅតំបន់អាស៊ាន នៅឆ្នាំ២០២៥ គឺរហូតដល់ទៅ ៩២ ៩៣២ដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់លេខ៤ បើធៀបនឹងប្រទេសនានាលើពិភពលោក។

ខាងក្រោមនេះជាផលិតផលក្នុងស្រុកសរុបនៃប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២៥៖

*១៖ សិង្ហបុរី ដែលមានពលរដ្ឋ ៥លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៩២ ៩៣២ដុល្លារអាមេរិក ជាប់លេខ១ ក្នុងតំបន់អាស៊ាន និងលេខ៤ លើពិភពលោក

*២៖ ប្រុយណេ ដែលមានពលរដ្ឋ ៤៦២ ០០០នាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៣៤ ៩៧០ដុល្លារអាមេរិក ជាប់លេខ២ ក្នុងតំបន់អាស៊ាន និងលេខ៣១ លើពិភពលោក

*៣៖ ម៉ាឡេស៉ី ដែលមានពលរដ្ឋ ៣៥លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ១៤ ៤២៣ដុល្លារអាមេរិក ជាប់លេខ៣ ក្នុងតំបន់អាស៊ាន និងលេខ៦៦ លើពិភពលោក

*៤៖ ថៃ ដែលមានពលរដ្ឋ ៧១លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៧ ៧៦៧ដុល្លារអាមេរិក ជាប់លេខ៤ ក្នុងតំបន់អាស៊ាន និងលេខ៩៤ លើពិភពលោក

*៥៖ ឥណ្ឌូនេស៉ី ដែលមានពលរដ្ឋ ២៨០លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៥ ០២៧ដុល្លារអាមេរិក ជាប់លេខ៥ ក្នុងតំបន់អាស៊ាន និងលេខ១១៦ លើពិភពលោក

*៦៖ វៀតណាម ដែលមានពលរដ្ឋ ១០០លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៤ ៨០៦ដុល្លារអាមេរិក ជាប់លេខ៦ ក្នុងតំបន់អាស៊ាន និងលេខ១១៨ លើពិភពលោក

*៧៖ ហ្វីលីពីន ដែលមានពលរដ្ឋ ១១៥លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ៤ ៣៥០ដុល្លារអាមេរិក ជាប់លេខ៧ ក្នុងតំបន់អាស៊ាន និងលេខ១២៤ លើពិភពលោក

*៨៖ កម្ពុជា ដែលមានពលរដ្ឋ ១៧លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ២ ៨៧០ដុល្លារអាមេរិក ជាប់លេខ៨ ក្នុងតំបន់អាស៊ាន និងលេខ១៣៨ លើពិភពលោក

*៩៖ ឡាវ ដែលមានពលរដ្ឋ ៧លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ២ ០៩៦ដុល្លារអាមេរិក ជាប់លេខ ក្នុងតំបន់អាស៊ាន៩ និងលេខ១៥០ លើពិភពលោក

*១០៖ ទីម័រ ឡេស្តេ ដែលមានពលរដ្ឋ ១.៣៨លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ១ ៤៩១ដុល្លារអាមេរិក ជាប់លេខ១០ ក្នុងតំបន់អាស៊ាន និងលេខ១៥៦ លើពិភពលោក

*១១៖ មីយ៉ាន់ម៉ា ដែលមានពលរដ្ឋ ៥៤លាននាក់ គឺពលរដ្ឋម្នាក់រកចំណូលបាន ១ ១៧៨ដុល្លារអាមេរិក ជាប់លេខ១១ ក្នុងតំបន់អាស៊ាន និងលេខ១៦២ លើពិភពលោក។

សូមជម្រាបថា លើលោកនេះ មានប្រទេសចំនួន១៩៥ ដោយមានប្រទេស ១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ ខណៈរដ្ឋសង្កេតការណ៍មានចំនួន២ គឺ បុរីវ៉ាទីកង់ និងប៉ាឡេស្ទីន៕