(ភ្នំពេញ)៖ សូមឈ្វេងយល់អំពីប្រវត្តិខ្លះៗ និងព័ត៌មានផ្សេងៗអំពីប្រទសសមាជិកអាស៊ានទាំង១០ ដោយព័ត៌មានលទ្ធផលក្នុងឆ្នាំ២០២៥ ដូចខាងក្រោម៖

១៖ អំពីប្រទេសកម្ពុជា
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រកម្ពុជា
* រាជធានី៖ ភ្នំពេញ
* ភាសាផ្លូវការ៖ ភាសាខ្មែរ
* រាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (២០២៥)
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី០៩ វិច្ឆិកា ១៩៥៣
* ផ្ទៃដី៖ ១៨១,០៣៥គីឡូម៉េត្រការ៉េ
* ចំនួនប្រជាជន៖ ប្រមាណ ១៧លាននាក់ (ជំនឿ២០២៤) អាយុសង្ឃឹមរស់ជាមធ្យមគឺ ៧៦.៦ឆ្នាំ
* រូបិយប័ណ្ណ៖ រៀល (Riel)

២៖ អំពីប្រទេសឡាវ
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* រដ្ឋធានី៖ វៀងច័ន្ទ
* ភាសាផ្លូវការ៖ ភាសាលាវ
* រដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយប្រធានាធិបតី ថងលូន ស៊ីសូលីត
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៩
* ផ្ទៃដី៖ ២៣៦,៨០០គីឡូម៉េត្រការ៉េ
* ចំនួនប្រជាជន៖ ជាង៧.៦លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ គីប (LAK)

៣៖ អំពីប្រទេសវៀតណាម
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋសង្គមនិយមវៀតណាម
* រដ្ឋធានី៖ ហាណូយ
* ភាសាផ្លូវការ៖ ភាសាវៀតណាម
* រដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយប្រធានាធិបតី តូឡឹម To Lam (ឆ្នាំ២០២៥)
* ផ្ទៃដី៖ ៣៣១,២១២ គីឡូម៉ែត្រការ៉េ។
* ចំនួនប្រជាជន៖ ប្រហែល១០០លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុងវៀតណាម (VND)

៤៖ អំពីប្រទេសថៃ
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រថៃ
* រដ្ឋធានី៖ បាងកក (Bangkok)
* ភាសាផ្លូវការ៖ ភាសាថៃ
* រដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា (ឆ្នាំ២០២៥)
* ផ្ទៃដី៖ ប្រហែលជា ៥១៣,១២០គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៦៦លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ បាតថៃ (THB)

៥៖ អំពីប្រទេសមីយ៉ាន់ម៉ា
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
* រដ្ឋធានី៖ ណៃពិដោ
* ភាសាផ្លូវការ៖ ភាសាមីយ៉ាន់ម៉ា
* រដ្ឋាភិបាល៖ ដឹកនាំដោយ លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (ឆ្នាំ២០២៥)
* ផ្ទៃដី៖ ប្រហែលជា ៦៧៦,៥៧១ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៥៦លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ Kyat – MMK

៦៖ អំពីប្រទេសឥណ្ឌូណេស៊ី
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋឥណ្ឌូណេស៊ី
* រាជធានី៖ Nusantara (រាជធានីថ្មី ប្ដូរពី Jakarta ឆ្នាំ២០២៤-២០២៥)
* ទីក្រុងធំ៖ ហ្សាកាតា
* ភាសាផ្លូវការ៖ ភាសាឥណ្ឌូេណស៊ី
* រដ្ឋាភិបាល៖ ដឹកនាំដោយ ប្រ៉ាបូវ៉ូ ស៊ូបៀនតូ Prabowo Subianto (២០២៥)
* ផ្ទៃដី៖ ប្រហែលជា ១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ២៧៦លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ Rupiah – (IDR)

៧៖ អំពីប្រទេសម៉ាឡេស៊ី
* ឈ្មោះផ្លូវការ៖ សហព័ន្ធម៉ាឡេស៊ី
* រាជធានី៖ កូឡាឡាំពួរ
* ទីក្រុងរដ្ឋបាល៖ Putrajaya (ទីតាំងរដ្ឋាភិបាល)
* ភាសាផ្លូវការ៖ ភាសាម៉ាឡេ
* រដ្ឋាភិបាល៖ ដឹកនាំដោយ Anwar Ibrahim (ចាប់ពី ២០២៥)
* ផ្ទៃដី៖ ប្រហែល ៣៣០,៥៧៩ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៣៥លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ Ringgit Malaysia (MYR)
* សាសនា: មូស្លីម (61%), ពុទ្ធសាសនា (19%), គ្រិស្តសាសនា (9%), ហិណ្ឌូ (6%)

៨៖ អំពីប្រទេសព្រុយណេ
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រព្រុយណេដារូសាឡាម
* រាជធានី៖ បាន់ដា សេរី បេកាវ៉ាន់ (Bandar Seri Begawan)
* ភាសាផ្លូវការ៖ ភាសាម៉ាឡេ
* រដ្ឋាភិបាល៖ ដឹកនាំដោយស៊ុលតង់ (Sultan) ជាព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាលផ្ទាល់
* ផ្ទៃដី៖ ៥,៧៦៥ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ប្រហែល៤៥ម៉ឺននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុល្លារព្រុយណេ (Brunei Dollar – BND)

៩៖ អំពីប្រទេសហ្វីលីពីន
* ឈ្មោះផ្លូវការ៖ ប្រទេសហ្វីលីពីន
* រាជធានី៖ ម៉ានីល (Manila)
* ភាសាផ្លូវការ៖ តាហ្គាឡុក (Tagalog) និងអង់គ្លេស (ភាសាផ្លូវការ)
* រដ្ឋាភិបាល៖ ហ្វឺឌីណាន់ ម៉ាកូស ជេអ Ferdinand Marcos Jr. (២០២៥)
* ផ្ទៃដី៖ ៣០០,០០០ គីឡូម៉ែត្រការ៉េ (កោះប្រមាណ ៧៦៤១កោះ)
* ចំនួនប្រជាជន៖ ១១៤លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ប៉េសូហ្វីលីពីន (PHP)

១០៖ អំពីប្រទេសសិង្ហបុរី
* ឈ្មោះផ្លូវការ៖ ប្រទេស សិង្ហបុរី
* រាជធានី៖ Singapore (ជាទីក្រុង-រដ្ឋ)
* ភាសាផ្លូវការ៖ អង់គ្លេស, ចិន (ម៉ង់ដារីន), ម៉ាឡេ, តាមីល
* រដ្ឋាភិបាល៖ ដឹកនាំដោយនាយករដ្ឋមន្ត្រី Lawrence Wong (២០២៥)
* ផ្ទៃដី៖ ៧២៨.៦គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៥.៦លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុល្លារសិង្ហបុរី (SGD)