(ភ្នំពេញ)៖ ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ប្រធានគម្រោង រមណីយដ្ឋានលំហែកាយ Long Bay Dara Sakor ដែលជាគន្លឹះសំខាន់នៃគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ» និងជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជាចិន ជាមួយនឹង​ក្រុមហ៊ុន TRF VACATION CLUB ត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ZhengHeng កាលពីថ្ងៃទី១ ឧសភា ២០១៩។ អនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីចំណាប់ផ្តើមទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះៗ រវាងភាគីទាំងសងខាង ដើម្បីដាក់បញ្ចូល រមណីយដ្ឋាន សណ្ឋាគារយក្សលំដាប់ពិភពលោក WYNDHAM នឹងមានវត្តមាន នៅក្នុង​គម្រោង Long Bay តារាសាគរ។

លោក Deng Pi Bing ប្រធានក្រុមហ៊ុន ZHENG HENG (Cambodia) Co., Ltd. និង លោក Cai Sheng Jia ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន TRF VACATION CLUB បានចុះហត្ថលេខា និងជាសាក្សីបញ្ជាក់ថា សណ្ឋាគារយក្សលំដាប់ពិភពលោក WYNDHAM នឹងមានវត្តមាន នៅក្នុងគម្រោង Long Bay Dara Sakor ក្នុងចំណោមបណ្តាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាង ZhengHeng (Cambodia) Co., Ltd និងTRF VACATION CLUB។

យើងនឹងអាចបង្កើតបាននូវភាពរុងរឿងថ្មី នៃ Long Bay Dara Sakor តាមរយៈការរួបរួមគ្នា​ទីស្នាក់ការកណ្តាល នៃសណ្ឋាគារយក្សលំដាប់ភិពលោក WYNDHAM មាននៅ Pacipani, New Jersey, USA។ បច្ចុប្បន្ន យើងបើកដំណើរការ ១៥ យីហោ នៅក្នុង​៦៨ប្រទេស លើ​៦ទ្វីប ជាមួយនឹង សណ្ឋាគារ ៧,៤៤០ ហើយនិង មានច្រើនជាង ៦៣៨,៣០០ បន្ទប់ ដែលធ្វើឲ្យវាក្លាយទៅជាសណ្ឋាគារ ធំជាងគេបំផុត និង ប្លែកជាងគេបំផុត។

ក្រុមសណ្ឋាគារ WYNDHAM គឺជាសាខា១ នៃសាខាចំបង៣ នៃ Windham Global Corporation (NYSE Code: WYN) ដែលត្រូវបានផ្តាច់ចេញទៅជាសណ្ឋាគារ Franchise និងត្រូវបានចុះបញ្ចីជាឯករាជ្យ នៅ New York Stock Exchange ក្នុងខែ មិថុនា ២០១៨ តាមរយៈកិច្ចប្រតិបត្តិការរបស់វា។ (NYSE Code: WH) ការិយាល័យ នៃ WYNDHAM Hotel Group ត្រូវបានបង្កើតឡើង ក្នុងទីក្រុងសកល និង ប្រទេសសំខាន់ៗ ដែលរាប់បញ្ចូលទាំង London, Hong Kong, Shanghai, Beijing, Singapore ហើយនិង New Diehl ជាមួយនឹងបុគ្គលិកជាង ៦,០០០នាក់។ ម៉ាកយីហោដែលស្ថិតនៅក្រោមវារួមមាន Wyndham Hotels and Resorts ដែលជាសណ្ឋាគារ​ លំដាប់កំពូលរបស់ពិភពលោក។ ជាមួយនឹងមានឈ្មោះដូចនៅក្នុងក្រុមសណ្ឋាគារ លំដាប់ពិភពលោក និងល្បីល្បាញមានផាសុខភាព, សណ្ឋាគារ Ramada, Days Inn, Super 8 ហើយ Howard Johnson ផ្តល់ជម្រើសរើស និងសេវាកម្មល្អឥតខ្ចោះ ទៅតាមកញ្ចប់ថវិការបស់ភ្ញៀវនីមួយៗ។

ច្រកចូលនៃរមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ច​លំដាប់ថ្នាក់ពិភពលោកនៅ Long Bay Dara Sakor ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករអ្នកស្រុកនិងមនុស្សចាស់ ដែលស្វែងរកបរិយាកាសល្អសម្រាប់ការរស់នៅជាន់ខ្ពស់។ បន្ថែមពីលើការផ្តល់ជូននូវភាពរីករាយ នៃការរស់នៅបែប ល្អប្រណិត ខុសប្លែកពីគេ រមណីយដ្ឋាន និងសណ្ឋាគារ WYNDHAM នឹងបង្កើតនូវបទពិសោធន៍ដ៏មានតម្លៃអស្ចារ្យ នៃការស្នាក់នៅម្ហូបអាហារសិល្បៈជីវិត និងអាជីវកម្មនិងនាំទៅរកការលើកកម្ពស់ នៃការសរសើរនិងកេរ្តិ៍ឈ្មោះសម្រាប់គម្រោង។

ទន្ទឹមនឹងគម្រោងគំរូអភិវឌ្ឍន៍ថ្មី​ នៃរមណីយដ្ឋានទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌គម្រោង Long Bay Dara Sakor កំពុងឆ្លើយតបទៅនឹងតម្រូវការថ្មី នៃទេសចរណ៍វប្បធម៌ តាមរយៈការដឹកនាំ មុខជំនួញ អាជីវកម្មទេសចរណ៍ ដោយឈរលើមូលដ្ឋាននៃឧស្សាហកម្ម ស្របតាមការរំពឹងទុក និងបាន​ទទួលស្គាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងស្ថាប័នអ្នកពាក់ព័ន្ធមួយចំនួន។ ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltdនៅតែរក្សានាំមកនូវសេចក្តីស្វាហាប់​ជានិច្ច តាមរយៈកិច្ចសហ​ប្រតិបត្តិការ ជាមួយបណ្តាសហគ្រាស​ដទៃទៀតយ៉ាងសកម្ម។ អំណាចនៃការរួមបញ្ចូលគ្នាជាមួយ TRF VACATION CLUB នឹងជួយអភិវឌ្ឍន៍ គម្រោង រមណីយដ្ឋានទេសចរណ៍វប្បធម៌ ឲ្យទៅមុខហើយ​និងបង្កើតនូវបទពិសោធថ្មី ក្នុងការសម្រាកលំហែកាយរបស់ គម្រោងបុគ្គលិក និង​ភ្ញៀវទេសចរណ៍ បែបស៊ីវិល័យជាន់ខ្ពស់ ដ៏អស្ចារ្យ នៅតាមតំបន់ឆ្នេរសមុទ្រ មិនពុំធ្លាប់មានពីមុនមក តាមរយៈការបង្កើនគុណភាពជីវិត៕