(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណ បក្សខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០១៥ បានជួបសំណេះសំណាល និង សួរសុខទុក្ខប្រជាពលរដ្ឋទាំង ១៣ភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ ៣.០០០នាក់ នៅបរិវេណវត្ត រុក្ខារាម ហៅវត្តរលាប។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលពោធិ៍សាត់ លោក ម៉ក់ រ៉ា គណៈ អចិន្ត្រៃគណបក្សខេត្ត និង មន្ត្រីក្រុមការងារជាច្រើនរូបទៀត។
លោក សំរិទ្ធ អេង ប្រធានកម្មាធិការ គណបក្សប្រជាជនក្រុងពោធិ៍សាត់ បានជម្រាបជូនថា ៖ ក្រុងពោធិ៍សាត់ មាន ៧សង្កាត់ មាន ៦៦ភូមិ ប្រជាពលរដ្ឋមាន ១៥.១០៦គ្រួសារ និងមានមនុស្ស ៦៦.៥៥៤នាក់។
ដោយឡែកនៅក្នុងសង្កាត់មាន ១៣ភូមិ ប្រជាពលរដ្ឋ ៤.០១២គ្រួសារ មនុស្ស ១៧.៥០១នាក់ ក្នុងនោះមានខ្មែរឥស្លាម ៣២៩ គ្រួសារ មនុស្ស ១.៣៦០នាក់។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់រលាប បានធ្វើ និងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី មានចំនួន ៨.១៥២នាក់ និង កំពុងជំរុញឲ្យបន្តធ្វើថែមទៀត។
ចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់ មានផ្លូវលំដីស ១០ខ្សែ ជាង ៣០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហម ១១ខ្សែ ជាង ៤៣គីឡូម៉ែត្រ ផ្លូវ កៅស៊ូជាង ៨គីឡូម៉ែត្រ ប្រឡាយទឹក មាន ២០ខ្សែ ជាង ៣៦គីឡូម៉ែត្រ លូកាត់ផ្លូវ ៤៥កន្លែង ស្ពានថ្ម ១២កន្លែង និង សមិទ្ធិផល ផ្សេងៗជាច្រើនទៀត ក្នុងការបម្រើដល់វិស័យកសិកម្ម សុខភាព អប់រំ និង សាសនា។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានសម្តែងការកោតសរសើរ ដល់អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋដែលបានរួមកម្លាំង សាមគ្គី រួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និង ផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ។ នៅក្នុងខេត្តយើង ក៏ដូចទូទាំងប្រទេស ប្រជាពលរដ្ឋយើងមានតួនាទីសំខាន់ណាស់ ព្រោះវាជាកោសិការបស់សង្គម បើគ្រួសារល្អ មានការយល់ដឹង និង មានសុភមង្គល ធ្វើឲ្យស្ថានភាពសន្តិសុខ សណ្តាប់ នៅក្នុងមូលដ្ឋាន កាន់តែប្រសើរ និង មានការរីកចម្រើន ។
លោកបានបន្ថែមទៀតថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាគោលនយោបាយជា ច្រើន ដែលពាក់ព័ន្ធនឹងបញ្ហាគ្រួសារ សុខុមាលភាពរបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកសាងបាននូវសក្តានុ ពលសេដ្ឋកិច្ចគ្រួសាររឹងមាំ។ ក្នុងនាមរូបលោក ជាអ្នកដឹកនាំខេត្ត មានគោលបំណងរួមសុខរួមទុក្ខ គោរពស្រលាញ់ប្រជាពលរដ្ឋ ចាត់ទុកដូចជាគ្រួសារតែមួយ គ្រប់ពេលវេលា ។
ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ៣០០០នាក់ នៅក្នុងសង្កាត់រលាបនោះ លោក ម៉ៅ ធនិន ប្រគេនបច្ច័យ ចំនួន ៧លានរៀល ដែលបានមកពីអង្គកឋិនទានសមាគម ដល់ចៅអធិការវត្តរុក្ខារាម ហៅវត្តរលាប ដើម្បីរួមចំណែកកសាងព្រះ វិហារ និង បានចែកជូនវត្ថុអនុស្សាវរីយ៍ សារុងម្នាក់មួយ ។
ជាងនេះទៅទៀត នៅថ្ងៃដដែលនោះ លោកអភិបាលខេត្ត រួមជាមួយមន្ត្រីក្រុមការងារ ចុះសួរសុខទុក្ខ អាជីវករ និង ពិនិត្យមើល ស្ថានភាពទូទៅនៃផ្សារក្រវាញ ដោយក្នុងខណៈនោះ លោក បានឲ្យលោកអភិបាលស្រុក សហការជាមួយភាស៊ីផ្សាររៀបចំប្រព័ន្ធ លូ និង ហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារឲ្យបានស្អាតល្អ ដើម្បីរំដោះទឹក និង មានសោភណ្ឌភាព នាំមកនូវសុខភាពល្អដល់អាជីវករ៕