(បន្ទាយមានជ័យ)៖ ជារៀងរាល់ថ្ងៃ ដើមខែធ្នូ ឆ្នាំ២០១៥ សាលាក្រុងប៉ោយប៉ែត បានចុះបើកការដ្ឋាន ស្ថាបនាផ្លូវនិងជួលផ្លូវ ដែលរងការខូចខាត និងដាក់ប្រព័ន្ធលូ ស្តាលូ ស្ថិតក្នុងតំបន់នានា ធ្វើផ្លូវនិងជួលផ្លូវ ស្ថាបនាផ្លូវនិងដាក់លូស្តារលូជាច្រើនគោលដៅ ជុំវិញក្រុងតែម្តង ។
ជាក់ស្តែងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង និងមានការចូលរួមពីលោក អភិបាលរង លោចៅសង្កាត់ និងលោកមន្ត្រីជុំវិញការិយាល័យក្រុងជាច្រើនរូបទៀត។
នៅក្នុងនោះលោក ង៉ោ ម៉េងជ្រួនអភិបាលក្រុង បានថ្លែងថា ដើម្បីសម្រួលចរាចរនៅក្នុងភូមិឋាន របស់បងប្អូន និងបរិស្ថាន នៅក្នុងភូមិសង្កាត់ របស់ បងប្អូននោះ គឺយើងត្រូវតែមានផ្លូវល្អ និងប្រព័ន្ធលូ ទើបពេលនេះសាលាក្រុង បានបើកការដ្ឋាន ដើម្បីស្ថាបនាផ្លូវនិងដាក់ប្រព័ន្ធលូស្តារលូ ដែលជាគម្រោងអភិវឌ្ឍន៍។
លោកបានបន្តទៀតថា គម្រោងនេះគឺសាលាក្រុង ត្រូវទម្លាក់ឲ្យគ្រប់សង្កាត់ទាំងអស់ ប៉ុន្តែគឺត្រូវទម្លាក់ ជាបន្តបន្ទាប់ ដោយចុះពិនិត្យមើល តើសង្កាត់ណា រងការ ខូចខាតផ្លូវ ឬលូខ្លាំងជាងគេ គឺសាលាក្រុងនឹង យកគម្រោងនេះទម្លាក់ទៅសង្កាត់នោះមុនសិន ហើយចំណែកឯសង្កាត់ផ្សេងៗទៀត សាលាក្រុងនឹង ឲ្យមន្ត្រី សាធារណកាលចុះត្រួតពិនិត្យជាប្រចាំ យើងនឹងទម្លាក់គម្រោងនេះ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ទាំងផ្លូវទាំងដាក់ប្រព័ន្ធលូ។
លោកបានបន្តថា លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការអធ្យាស្រ័យ និងមានការចូលរួម ដើម្បីឲ្យការស្ថាបនានេះ ធ្វើទៅបាន ដោយរលូន បងប្អូនត្រូវលះបង់នៅដីចំណីផ្លូវខាងមុខផ្ទះ របស់បងប្អូន ឬមួយបើមានការប៉ះពាល់អ្វីបន្តិចបន្តួចនោះ សូមបងប្អូនត្រូវយល់យោគ និងអធ្យាស្រ័យ ផងពីព្រោះការស្ថាបនា វាតែងតែមានការប៉ះពាល់បន្តិចបន្តួច ចៀសមិនរួចនោះទេ ប៉ុន្តែយើងត្រូវតែស្ថាបនា ដើម្បីឲ្យស្របទៅអោយស្អាត។
លោកបន្តថា ប្រភេទផ្លូវបេតុងនោះ គឺត្រូវស្ថាបនា ផ្លូវមួយចំនួន និងដាក់ប្រព័ន្ធលូ តាមបណ្តោយផ្លូវ នានាក្នុងក្រុង និងអភិវឌ្ឍន៍ក្រុងទាំងមូល៕