ដើម្បីចូលរួមអបអរសាទរចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុនភ្នំពេញហុងដា បានបង្កើតកម្មវិធីផ្តល់ជូនពិសេសដល់អតិថិជនរបស់ខ្លួន ដែលបានទិញរថយន្ត Honda Accord។ សម្រាប់ការទិញរថយន្ត Honda Accord ម៉ូដែលឆ្នាំ២០១៥ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អតិថិជន នឹងទទួលបានតម្លៃពិសេសត្រឹមតែ ៤៩,៩០០ដុល្លារ និងថែមជូនម៉ូតូហុងដា Dream ស៊េរីថ្មីឆ្នាំ ២០១៦ ចំនួនមួយគ្រឿង។ លើសពីនេះទៅទៀតក្រុមហ៊ុន ក៏មានផ្តល់ជូននូវសេវាកម្មបង់រំលោះដោយអាត្រាការប្រាក់ទាបត្រឹមតែ ០.៧៥% ក្នុងមួយខែ។

គួរបញ្ជក់ផងដែរថារថយន្ត Honda Accord ជារថយន្តមានរូបរាងស្រស់ស្អាតទាន់សម័យ ទំនើបជាមួយលក្ខណៈពិសេសៗជាច្រើន ដូចជា៖

- ភ្លើងបំភ្លឺមុខប្រភេទ(LED Headlight Dual Projector) ភ្លឺច្បាស់ជាងមុនដល់ទៅ ៥០%

- ប្រព័ន្ធសោរអេឡិចត្រូនិច Smart Entry System

- ប្រព័ន្ធកាមេរ៉ាមើលក្រោយភ្លឺច្បាស់មើលបាន ៣ទំរង់ (Multi-View Dynamic Guidelines Reverse  Camera) និង មាន Sensors ឲ្យសញ្ញាខាងក្រោយ

- តាបឡូរចនាបែបទំនើបជាមួយ Intelligent Multi Information Display

- ប្រព័ន្ធកម្សាន្ត Touch Screen (Touch Screen Audio System)

- ប្រព័ន្ធ Bluetooth Hand Free Telephone (Telephone HFT)

- ប៊ូតុងបញ្ជេះ និងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ (Engine Start / Stop Button)

- កញ្ចក់មើលក្រោយអាចមើលបានទាំងពេលថ្ងៃ និងយប់Rear View Mirror (Day & night)

- កញ្ចក់មើលចំហៀងសេរេដោយភ្លើង និងចុចក្តោបដោយស្វ័យប្រវត្តិ (Power Side View Mirror &Auto Folding)

- ប្រព័ន្ធជំនួយពេលបើកឡើងផ្លូវចំណោតខ្ពស់ Hill Start Assist (HSA)

- ប្រព័ន្ធEco Assist អាចប្រាប់អ្នកបើកបរពីពត៌មាននៃអត្រាស៊ីប្រេង និងកម្រិតសន្សំសំចៃប្រេងរបស់រថយន្ត

- ម៉ាស៊ីនត្រជាក់បំពាក់ដោយប្រព័ន្ធ Dual Zone Automatic Climate Control

- ម៉ាស៊ីនបច្ចេកវិទ្យា i-VTEC 2.4L with Earth Dream Technology ទំនើបចុងក្រោយ របស់ Honda

- ប្រព័ន្ធសុវត្ថិភាព VSA ជួយទប់លំនឹងពេលបើកបរនិងប្រព័ន្ធហ្រ្វាំងABS & EBD.

សូមប្រញាប់រួសរាន់ឡើងចំនួន និងពេលវេលាមានកំណត់។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្នំពេញហុងដា ឥឡូវនេះដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ទូរស័ព្ទ 023 866 278/ 092 290 901/ 012 584 115