(​ភ្នំពេញ​)៖ រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​កំពុងតែ​រង់ចាំ​លោកអ្នក ដែល​ចូលចិត្ត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ទំនើបៗ និង​មាន គុណភាព​ល្អ​ពី​ក្រុមហ៊ុន Samsung នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​។  ​រាល់​ការ​ជាវ​ទូទឹកកក ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍​របស់​ក្រុមហ៊ុន Samsung លោក​អ្នកនឹង​ទទួលបាន​ការបន្ថែម​នូវ​ផលិតផល​មួយចំនួន​ដោយ​ឥតគិតថ្លៃ មានដូចជា​៖ ទូរទស្សន៍ Samsung, ម៉ាស៊ីន​ប៊ូ​ម​ធូលី Samsung, ម៉ា​យ​ក្រូ​វ៉េវ Samsung, ឈុត Home Thearter , ក្បាល Blu Ray Samsung និង Giga Sound Beat ជាដើម​។
បន្ថែម​ពី​នេះ​ទៀត រាល់​ការ​ជាវ​ផលិតផល​របស់ Samsung ដែល​មាន​តម្លៃ​ចាប់ពី ២០០​ដុល្លារ​អាមេរិក​ឡើងទៅ លោកអ្នក​នឹង​ទទួលបាន​ឆ្នោត​មួយ​សន្លឹក​ដើម្បី​ចាប់​រង្វាន់​ភ្លាមៗ ដែល​មាន​ដូចជា​៖ ទូរទស្សន៍ Samsung អេក្រង់​៣២​អ៊ី​ន ចំនួន ៣៤​រង្វាន់ , ម៉ា​យ​ក្រូ​វ៉េវ Samsung ចំនួន ៤៨​រង្វាន់ ម៉ាស៊ីន​ប៊ូ​ម​ធូលី Samsung ចំនួន ៤៨​រង្វាន់​, ក្បាល Blu RaySamsung ចំនួន ៤៨​រង្វាន់ និង​វង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។
​ការ​ថែម​ជូន​ពិសេស​និង​វង្វាន់​ដ៏​ច្រើន​នេះ​មាន​តែ​នៅក្នុង​ហាង​លក់​សម្ភារ​អេឡិចត្រូនិក​ដែល​បាន​កំណត់ ដូចជា​៖​ក្រុមហ៊ុន​ស៊ុន​ស៊ី​មិ​ចកូ គ្រប់​សាខា , ក្រុមហ៊ុន K4 គ្រប់​សាខា ,​ហាង Nojima ,​ហាង​អ៊ី​អន​ម៉ល ហាង E Box , ហាង​អប្សរា ,​ហាង KLDis ផ្សារ​ធំថ្មី , ហាង KLDis 3 និង​4 , ហាង IL ហាង​ស៊ីន​ហ័រ (Sin Hour) នៅ​ខេត្ត​កំពង​ចាម ហាង​សែន (Sand) នៅ​ខេត្ត​សៀមរាប ,​ហាង Singer Mega នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កំពង់ឆ្នាំង​។​
​សូម​រួសរាន់​ឡើង កុំឲ្យ​ការផ្តល់ជូន​ពិសេស​នេះ​កន្លងផុតឲ្យ​សោះ​លោកអ្ន​ក​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​តាម​ហាង​ដែល​ជិត​បំផុត​៕​