(ភ្នំពេញ)៖ សាច់ញាតិដែលត្រូវជាស្វាមី ជាកូន កូនប្រសារ ចៅ ចៅទួត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើមធ្វើ ពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ ឧបាសិកា ប្រាក់ ឌីណា ម្តាយបង្កើតរបស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខថ្មីៗនេះ។
ពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែលមានទីតាំងនៅវត្តកប់ស្រូវ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឧបាសិកា ប្រាក់ ឌីណា បានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ នៅម៉ោង១៦៖៤៣នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយជរាពាធ៕