(បាត់ដំបង)៖ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ចំការស្វាយ បានប្រែខ្លួនពីទឹកដីសមរភូមិដ៏ក្ដៅគគុក ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញខ្លាំងមួយ ដែលមានកន្លែងលេងទឹកកម្សាន្តតាមដងស្ទឹង មានចម្ការភោគផលដំណាំ ម្ហូបអាហារឆ្ងាញ់ៗ មានសួនផ្កាដ៏ស្រស់បំព្រង ព្រមទាំងមានការទទួលបដិសណ្ឋារកិច្ចល្អពីសំណាក់ម្ចាស់រមណីយដ្ឋាន និងបុគ្គលិកគ្រប់គ្នាផងដែរ។

ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០២ ខាងមុខនេះ អង្គភាពព័ត៌មាន Fresh News បានចុះទៅផលិតបានជាវីដេអូទេសចរណ៍ប្រចាំសប្ដាហ៍ ដើម្បីយកមកបង្ហាញជូនទស្សនិកជន ក៏ដូចជាភ្ញៀវទេសចរបានឃើញ និងមានចំណាប់អារម្មណ៍ទៅលេងកម្សាន្ត។

សូមរីករាយទស្សនាវីដេអូទេសចរណ៍របស់ Fresh News ដូចតទៅ៖