(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំក្បួនហែអដ្ឋិធាតុដោយថ្មើរជើង សម្តេចវិបុលបញ្ញា សុខ អាន ចេញពីភូមិគ្រឹះសម្តេចវិបុលបញ្ញា ឆ្ពោះទៅតម្កល់អដ្ឋិធាតុនៅវត្តសារាវ័នតេជោ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៦៖០០នាទីព្រឹក។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីភូមិគ្រឹះសម្តេចវិបុលបញ្ញា តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម ពេលទៅដល់មហាវិថីព្រះនរោត្តមបត់ឆ្វេង ដល់វិថីលីយ៉តឡាយ (ផ្លូវលេខ១៧២) បត់ខាងជើងស្របខាងជើងរបងវត្តសារាវ័នតេជោ ដល់វិធីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) បត់ស្តាំដល់ខ្លោងទ្វារវត្តសារាវ័ន្តតេជោ ចាប់ពីវេលាម៉ោង ០៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។

គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖