(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជយ័ជម្នះ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលធ្វើឡើងនៅបរិវេណសាលាខេត្តស្វាយរៀង និងដោយមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចំនួន៤.០០០នាក់៕