(ភ្នំពេញ)៖ បើតាមក្រាបស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា នៅក្នុងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន ២,៩៥០គ្រឿង បានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស ដោយមានការថយចុះ ចំនួន៦១៣គ្រឿង បើធៀបនឹងថ្ងៃទី០២ ខែឧសភា ដែលមានយានយន្តចូលឈៀក នៅទូទាំងប្រទេសចំនួន៣,៥៦៣គ្រឿង។

បើតាមក្រាបស្ថិតិក្រាបដដែលខាងលើ បានបង្ហាញថា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន២៧,៨៤៧គ្រឿង បានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទូទាំងប្រទេស។

ខាងក្រោមនេះ ជាក្រាបស្ថិតិយានយន្តចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស៖