(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមសង្គ្រោះ ៧១១ បន្ដយុទ្ធនាការលើកទី៣ នៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអង្គភាព និងសាលាហ្វឹកហ្វឺនកងទ័ព ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
ទីតាំងអង្គភាព និងសាលាហ្វឹកហ្វឺនកងទ័ពដែលក្រុមសង្គ្រោះ ៧១១ ចុះបាញ់ថ្នាំសម្លាប់មេរោគនេះរួមមាន៖
*ទី១៖ សាលាពលទាហានទី៤
*ទី២៖ សាលាហ្វឹកហ្វឺនកងពលធំអន្តរាគមន៍លេខ២ ខេត្តសៀមរាប។
គួរជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕