(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,២១៦គ្រឿង ក្នុងនោះ មានម៉ូតូ ៨៩០គ្រឿង និងរថយន្ត ៣២៦គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។
បើសរុបយានយន្តល្មើសទាំងរយៈពេល ១២ថ្ងៃ (ថ្ងៃទី០១-១១ ខែឧសភា) មានចំនួន ២០,៨៩៦រឿង ក្នុងនោះម៉ូតូចំនួន១៥,៣៨៨គ្រឿង និងរថយន្ត៥,៥០៨គ្រឿង៕