(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ហុងគ្រី នឹងជួបពិភាក្សាដើម្បីរឹតចំណងការទូតប្រទេសទាំងពីរ នៅទីស្តីក្រសួងការបរទេសកម្ពុជា នាវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

លោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី បានមកដល់ប្រទេសកម្ពុជា កាលពីល្ងាចម្សិលមិញ ដើម្បីធ្វើទស្សនកិច្ច២ថ្ងៃ។ នៅម៉ោង១០៖០០ព្រឹកនេះ រដ្ឋមន្រ្តីបរទេស​ហុងគ្រីរូប​នេះ នឹងជួបជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដើម្បីពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ក្រោយពីជំនួបនេះ លោក Peter Szijjarto ក៏គ្រោងនឹងជួបលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងក្រសួងពាណិជ្ជកម្ម និងជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃនេះដែរ៕