(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ កម្មវិធីទទួលព័ត៌មានលើប្រព័ន្ធ iOS (App iOS) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានដាក់ដំណើរការលើប្រព័ន្ធទូរស័ព្ទ iPhone និង iPad ហើយ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលទៅកាន់ App Store រួចវាយអក្សរ «Samdech Hun Sen» រួចហើយ Download យកមកប្រើប្រាស់។ 

ការបង្កើតកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋចូលមើល និងតាមដានរាល់ព័ត៌មានថ្មីៗ ស្តីពីសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។

សូមជំរាបថា បន្ទាប់ពីទទួលបានជោគជ័យ​យ៉ាងខ្លាំងនៅលើ Facebook អំពីសកម្មភាពព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឥឡូវនេះសម្តេចតេជោ ហ៊ុន សែន បានបង្កើត និងដាក់ដំណើរជាផ្លូវការនូវគេហទំព័រ និងកម្មវិធីទទួលព័ត៌មាន (Website & App)។

សូមរំលឹកថា គេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះ www.samdechhunsen.gov.kh និង App: Samdech HUN SEN។ ការដាក់ដំណើរគេហទំព័រ និងកម្មវិធីទទួលព័ត៌មាននេះ ធ្វើឡើងចំថ្ងៃនៃខួបកំណើតអាពាហ៍ពិពាហ៍៤០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕