(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ និងកក្រើកនៅរាជធានីភ្នំពេញជាមួយ Hennessy Artistry 2016 ដែលជាកម្មវិធីយ៉ាងសប្បាយរីករាយ បំភ្លេចមិនបាន ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បានមកដល់ទៀតហើយ តែក្នុងឆ្នាំនេះកាន់តែពិសេសទ្វេដងធានាថា សប្បាយៗនៅសាលបុរីកោះពេជ្រទាំងអស់គ្នា។

លោក លីម សុខ ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់នៃ ក្រុមហ៊ុនMoët Hennessy Asia Pacific Pte. Ltd បានថ្លែងក្នុងសន្និសីទ កាសែតថា ប្លែក ចម្លែក អារម្មណ៍ រីករាយយ៉ាងអស្ចារ្យ ជួបជាមួយព្រឹត្តិការណ៍ដ៏ធំដែល នឹងមកដល់ក្នុងឆ្នាំថ្មីនេះ គឺកម្មវិធី Hennessy Artistry 2016 បានវិលត្រឡប់មកជាថ្មីសម្រាប់ឆ្នាំទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ នៅសាលបុរី កោះពេជ្រ និងជាកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំ។

លោកបន្ដទៀតថា គោលបំណងនៃកម្មវិធី Hennessy Artistry គឺចង់បង្ហាញពីសិល្បៈលាយបញ្ចូលគ្នាជាសកល ដែលផ្តល់នូវ បទពិសោធន៍ដ៏រីករាយ តាមរយៈការសម្តែងទេពកោសល្យដ៏ល្អឯក និងការផ្តល់ជូននូវស្រាលាយ បញ្ចូលគ្នាដ៏ល្អបំផុត ដែលបង្កើតជា បរិយាកាស ដ៏រីករាយលាយឡំនឹងតន្ត្រី ស្ទីលរាំវប្បធម៌និងសិល្បករចម្រុះប្លែកៗ ដើម្បីផ្តល់នូវភាពសប្បាយរីករាយឥតដែនកំណត់។

លោកថ្លែងបន្ដថា កម្មវិធី Hennessy Artistryនេះ ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង រួចមកបានជំរុញឲ្យយើងកាន់តែមាន ភាពរំភើបរីករាយក្នុងការរៀនចំកម្មវិធី Hennessy Artistry ២០១៦ ជាលើកទី៦ នៅកម្ពុជាជាងនេះទៅទៀត កម្មវិធី Hennessy Artistry នឹងចាប់ផ្តើមជាមួយកម្មវិធី Hennessy Artistry ClubSeries ជាច្រើននៅតាមក្លឹបល្បីៗ ដើម្បីបន្តមហាព្រឹត្តិការណ៍ជាប់ៗគ្នាដែលមាន តាំងពី៥ ឆ្នាំកន្លងមកនេះ ហើយ Hennessy ក៏បានអញ្ជើញសិល្បករ ដែលមានទេពកោសល្យទាំងក្នុងប្រទេស និងនៅជុំវិញពិភពលោក ដើម្បីអបអរក្នុងរយៈពេលបីខែខាងមុខនេះ»។

លោកបន្ថែមថា បទពិសោធដ៏កំពូល នៃការកម្សាន្តនៅក្លឹបប្រចាំឆ្នាំនេះ នឹងកាន់តែអស្ចារ្យដោយមានការផ្តល់ជូនស្រា Hennessy បួនប្រភេទដូចជា Hennessy Ginger, Hennessy Citrus, Hennessy Apple និងHennessy Berry ហើយកាន់តែប្លែកទៀតនោះ ក្រុមហ៊ុន Moet Hennessy Asia Pacific ដែលមានការិយាល័យតំណាងនៅ កម្ពុជាបានណែនាំផលិតផល ដបស្រាមានកំណត់ Limited Edition Hennessy V.S.O.PPrivilége រួមគ្នា ក្នុងកម្មវិធី Hennessy Artistry Club Series 2016។ ដើម្បីរក្សានូវភាពល្បីល្បាញ របស់ Hennessy ដែលជាក្រុមហ៊ុនផលិតស្រាល្អបំផុត របស់ពិភពលោក Hennessy បានសហការជាមួយសិល្បករជនជាតិអង់គ្លេស Peter Saville ដើម្បីបង្កើតកម្មវិធី Limited Edition Hennessy V.S.O.P Privilége នេះឡើង។

គួរបញ្ជាក់ថា សិល្បករជួបជាមួយអ្នកវិទ្យាសាស្ដ្រដើម្បីបង្កើតស្នាដៃ ដ៏ពិសេសដែលបង្ហាញពី លក្ខណៈដ៏អស្ចារ្យហួសការរំពឹងទុក របស់ស្រា Hennessy ហើយលើសពីនេះ ការមានចូលរួមដោយ DJ Lady Leeដ៏ល្បីនៅប្រទេស នឹងធ្វើការសម្ពោធបើកកម្មវិធី Hennessy Artistry Club Series នៅក្លឹប EPIC នាថ្ងៃទី ១៤ ខែមករា ហើយក៏មានវត្តមាន តារាចម្រៀងកម្ពុជាល្បីជាច្រើនរូប រួមមាន លោក ឆន សុវណ្ណរាជ និងកញ្ញា Vanilla នៅក្លឹប Jet’s Club នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។ បន្ទាប់មកកម្មវិធីនឹងបន្ដនៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០១ ។ព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍Hennessy Club Series ទំនាក់ទំនងតាមរយៈ www.facebook.com/HennessyCambodia៕