(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៥៖៥០នាទី ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យមួយ បាន​ឆាបឆេះតូបលក់ដូរមួយកន្លែង នៅក្បែរព្រះបរមរាជវាំង។ នេះបើតាមសេចក្តី​រាយការណ៍​ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចពន្លត់អគ្គិភ័យពេលនេះ កំពុងចេញទៅអន្តរាគមន៍បាញ់ពន្លត់។ ចំណែកមូលហេតុយ៉ាងណានោះ មិនទាន់មានប្រភពណាមួយហ៊ានអះអាងនោះទេ៕