(ក្រចេះ)៖ ក្រុមហ៊ុនទឹកស្អាតខេត្តក្រចេះ បានបំផ្ទុះគ្រាប់បំបែកថ្ម ដើម្បីសាងសង់ស្ថានីយ៍បូមទឹករបស់ខ្លួន ធ្វើឲ្យមានកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រស់នៅក្រុងក្រចេះយ៉ាងខ្លាំង និងបានបណ្តាលឲ្យប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ នៅព្រឹកថ្ងៃទី១៥ខែ ខែមករា ឆ្នាំ២០១៦។

ការបំផ្ទុះគ្រាប់បែកបំបែកថ្មខាងលើនេះ ខាងភាគីក្រុមហ៊ុន មិនបានជូនដំណឹងដល់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា កាសាងសង់ស្ថានីយ៍បូមទឹកស្អាត សំរាប់ទឹកស្អាតខេត្តក្រចេះ បានបំផ្ទុះគ្រាប់បំបែកថ្ម ដែលមានទីតាំងនៅកណ្តាលក្រុងក្រចេះ ជាប់នឹងរបងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ធ្វើឲ្យមានកាភ្ញាក់ផ្អើយ៉ាងខ្លាំងដល់អ្នករស់នៅ ទីនោះ។

ប្រជាពលរដ្ឋ បានផ្អើលឆោឡោរក្រោយពីឮសំឡេង លាន់កក្រើកព្រមទាំង មានកំទេចថ្មធំៗ ជះឡើងលើរាយប៉ាយពេញថ្នល់ហើយ ហោះទៅធ្លាក់លើដំបូលផ្ទះ ប្រជាពលរដ្ឋ ដែលរស់ក្បែរនោះទៀតផង។

ប្រជាលរដ្ឋបានឲ្យដឹងថា ការបំផ្ទុះគ្រាប់មានច្រើនលើកច្រើនសារ ហើយតែគ្មានអ្វីកើតឡើងនោះទេ ដោយឡែកសំរាប់ថ្ងៃនេះគឺមានរឿង បែបនេះទៅវិញក្នុងនោះ ដែលមានមតិខ្លះបានឲ្យដឹងថា សព្វមួយដងមុនការបំផ្ទុះ ខាងក្រុមហ៊ុនមានការបិទបាំងស្បៃត្រឹមត្រូវ តាម លក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យកំទេចថ្មជះឡើងលើ តែសំរាប់លើកនេះ មានកាធ្វេសប្រហែសរបស់មេការគ្រប់គ្រងទទួលខុសត្រូវ ក្នុងកាបំផ្ទុះនេះ។

បើតាមប្រជាពលរដ្ឋ មេការក្រុមហ៊ុន មានឈ្មោះ ចាន់ នី ។ ពួកគាត់ថា សំណាងណាស់ដែលកំទេចថ្មដ៏ធំៗទាំងនេះ មិនបានបង្កឡើង ដល់អ្នករស់ទីនោះ និងអ្នកធ្វើដំណើតាមផ្លូវនោះ។

 លោក នេត លីន អធិការនគរបាលក្រុងក្រចេះ បានប្រាប់ថា រាល់ការបំផ្ទុះគាត់មិនបានដឹងនោះទេ ព្រោះអីពួកគេមិនបានផ្តល់ដំណឹង ឲ្យគាត់ដឹងជាមុននោះទេ។

លោកអធិការបានបន្តទៀតថា ទាក់ទិនទៅនឹងការបំផ្ទុះនេះ គួរតែក្រុមហ៊ុនទឹកស្អាត ផ្តល់ដំណឹងទៅគ្រប់ស្ថាប័នសមតកិច្ចឲ្យដឹងមុន ហើយគ្រប់គ្រងបច្ចកទេស ក្នុងកាបំផ្ទុះឲ្យបានត្រឹមត្រូវ ជៀសវាងការគ្រោះថ្នាក់ជាយថាហេតុ៕