(ភ្នំពេញ)៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យសមត្ថកិច្ចចាប់ផ្តើមពង្រឹង ការងារបន្ថែម នៅតាមប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួនទូទាំងប្រទេស ដោយលោកលើកឡើងថា នគរបាលប៉ុស្តិ៍រដ្ឋបាល គឺជាអ្នកធ្វើការយ៉ាងជិត ស្និទជាមួយប្រជាពលរដ្ឋ។

លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងបែបនេះ នៅក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារនគរបាល និងសហគមន៍ រយៈពេល៣ថ្ងៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ។

លោកថ្លែងថា «នគរបាលប៉ុស្តិ៍រដ្ឋបាល គឺនៅជិតប្រជាជន អ្នកដែលឆ្លើយតបចំពោះបទល្មើសលឿនជាងគេបំផុត គឺមានតែនគរបាលប៉ុស្តិ៍រដ្ឋបាលទេ...អញ្ចឹងបើនគរបាលប៉ុស្តិ៍រដ្ឋបាលរបស់យើងរឹងមាំគ្រប់កន្លែង មានន័យថាការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ គឺរឹងមាំ ការបម្រើប្រជាពលរដ្ឋ បានល្អ អញ្ចឹងពីនេះទៅមុខ ត្រូវតែសម្រួញការងារប៉ុស្តិ៍រដ្ឋបាលឱ្យបាន»

អគ្គស្នងការរងរូបនេះ បានបញ្ជាក់ថា ក្នុងរបៀបធ្វើការងារបែបទំនើប ដែលនគរបាលអូស្ត្រាលីបានបង្ហាត់បង្ហាញ គឺចង់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវចេះធ្វើតាមបែបម្ចាស់ការខ្លួនឯង មិនចាំប្រជាពលរដ្ឋមកប្តឹងនោះទេ។ សម្រាប់ការបម្រើការងារបែបទំនើប គឺត្រូវរៀបចំផែនការយុទ្ធសាស្ត្រ និងមានផែនទីក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវមានសហការល្អជាមួយមន្ត្រីថ្នាក់ដឹកនាំឃុំសង្កាត់ និងប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់ទំនាក់ទំនងបង្ក្រាបជនល្មើស។ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបន្តថា បើនគរបាលនៅប៉ុស្តិ៍រដ្ឋបាល តាមឃុំ-សង្កាត់ រឹងមាំនោះ នឹងធ្វើឱ្យសមត្ថកិច្ចថ្នាក់លើកាន់តែរឹងមាំដែរ។

បើតាមលោក គៀត ច័ន្ទថារិទ្ធ, នៅក្នុងឆ្នាំ២០១៦នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងជ្រើសរើសកងកម្លាំងនគរបាលបន្ថែមទៀត ដើម្បីបំពេញត្រមូវការតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបាន៩នាក់ឡើងទៅ ក្នុងទិសដៅបម្រើទស្សនៈវិស័យក្រសួងមហាផ្ទៃ ការពារនិងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

អគ្គស្នងការរងជំរុញឱ្យសមត្ថកិច្ចពង្រឹងការងារ នៅតាមប៉ុស្តិ៍រដ្ឋប...

អគ្គស្នងការរងជំរុញឱ្យសមត្ថកិច្ចពង្រឹងការងារ នៅតាមប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ទូទាំងប្រទេស(ភ្នំពេញ)៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យសមត្ថកិច្ចចាប់ផ្តើមពង្រឹង ការងារបន្ថែម នៅតាមប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួនទូទាំងប្រទេស ដោយលោកលើកឡើងថា នគរបាលប៉ុស្តិ៍រដ្ឋបាល គឺជាអ្នកធ្វើការយ៉ាងជិត ស្និទជាមួយប្រជាពលរដ្ឋ។

Posted by Fresh News on Friday, January 15, 2016