(ភ្នំពេញ)៖ ក្រុម Cambodia All Star របស់កម្ពុជា បានធ្វើការវាយបកឈ្នះក្រុមភ្ញៀវ Muangthong United ដោយលទ្ធផល ៤-៣ ពីមុខអ្នកទស្សនាប្រមាណជាង ៤ម៉ឺននាក់។

កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់អែងនៅនាទី៧៤ និងនាទីទី៧៦ និង១គ្រាប់ របស់កីឡាករបរទេស Booysen Shane នៅនាទី៤៥+២ និងកីឡាករជបុន Kazuki នៅនាទីទី៥៣។

ចំណែក៣គ្រាប់របស់ថៃវិញកើតឡើងនៅនាទីទី ២២ ដោយកីឡាករ Chaiyawat គ្រាប់ទី២ ដោយកីឡាករ Seksit និងគ្រាប់ទី៣ នៅនាទីទី៨០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕

អបអរសាទរ ! Cambodia All Star វាយបកឈ្នះ ក្រុម Muangthong United ៤-៣ នៅនាទីចុងម៉ោង (Video inside)

Posted by Fresh News on Saturday, January 16, 2016