(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋ កុំឱ្យភ្លេចជំងឺកូវីដ១៩
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៥លាននាក់ ស្លាប់ជិត ៣៩ម៉ឺននាក់ និងជាសះស្បើយជាង ៣លាននាក់!
៣៖ រដ្ឋសភាចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦
៤៖ លោក George Floyd ធ្លាប់ឆ្លងជំងឺ COVID-19 មុននឹងត្រូវប៉ូលិសរដ្ឋ Minnesota យកជង្គង់សង្កត់កដល់ស្លាប់, នេះបើតាមសារព័ត៌មាន NBC
៥៖ រដ្ឋសភា នឹងបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀត នៅថ្ងៃស្អែក
៦៖ បុគ្គលិកសុខាភិបាលថៃស្ម័គ្រចិត្ត១លាននាក់ ត្រូវបានចាត់ទុកជា «ក្រុមវីរជន» នៅក្នុងសង្គ្រាមប្រយុទ្ធតស៊ូនឹង COVID-19
៧៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes ជាផ្លាកលេខក្លែងក្លាយ, សមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់
៨៖ ទីបំផុតរដ្ឋអាជ្ញារដ្ឋ Minnesota សម្រេចចោទប្រកាន់មន្ត្រីប៉ូលិស ៣នាក់ទៀត ដែលបានចូលរួមការបង្ក្រាប George Floyd រហូតដល់ស្លាប់
៩៖ រដ្ឋមន្ត្រីមុខងារសាធារណៈ៖ ឆ្នាំនេះផ្អាករើសមន្ត្រីក្របខណ្ឌថ្មី ដើម្បីសន្សំថវិកាទប់កូវីដ១៩
១០៖ ក្រុមហ៊ុនចិន Huawei សម្ងំអភិវឌ្ឍទូរស័ព្ទកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូង ទោះបីកំពុងរងទណ្ឌកម្មពីអាមេរិក
១១៖ លោក អ៊ុ រាត្រី បង្ហាញពីសមិទ្ធផលរដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
១២៖ Facebook ចាត់វិធានការក្ដៅលើការបង្ហោះរូបភាព ត្រាប់តាមការស្លាប់របស់ George Floyd
១៣៖ ថៃមិនទាន់អនុញ្ញាតឲ្យបើកទ្វារព្រំដែនជាមួយកម្ពុជានោះទេ, អាជ្ញាធរត្រូវបង្ខំចិត្តមិនឲ្យអ្នករុញរទេះ និងអាជីវករលក់ដូរ នៅផ្សាររុងក្លឿចេញចូលឡើយ ដើម្បីការពារជំងឺ COVID-19
១៤៖ លីគបាល់ទាត់លំដាប់ទី២ អង់គ្លេសបន្តរកឃើញមានអ្នកកើត Covid-19 ៩នាក់ថ្មីទៀត ក្នុងការធ្វើតេស្តជុំចុងក្រោយ
១៥៖ ស្ថានទូតចិន៖ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ !
១៦៖ ក្រុមអ្នកស្រាវជ្រាវអាមេរិក៖ «ថ្នាំប្រឆាំងគ្រុនចាញ់ Hydroxychloroquine មិនអាចទប់ស្កាត់ COVID-19 ហើយក៏មិនប៉ះពាល់សុខភាពធ្ងន់ធ្ងរដែរ»
១៧៖ ក្រសួងសេដ្ឋកិច្ច៖ ចំណូលថ្នាក់ជាតិរបស់កម្ពុជានៅ៤ខែដំបូងឆ្នាំនេះ សម្រេចបានជាង២,០០០លានដុល្លារ កើន១០% ខណៈការចំណាយមានជាង១,៧០០លានដុល្លារ កើន៣១%
១៨៖ លោក វ៉្លាឌីមៀ ពូទីន ប្រកាសភាពអាសន្នក្រោយប្រេងប្រមាណ ២ម៉ឺនតោន លេចធ្លាយចូលទន្លេមួយនៅ Siberia
១៩៖ អគ្គនាយកពន្ធដារ៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាស តាមអនឡាញ (E-Filling) ចាប់ផ្តើមដំណើរការចាប់ពីខែមិថុនានេះ ដែលជួយឲ្យអ្នកជាប់ពន្ធកាន់តែងាយស្រួល
២០៖ មេដឹកនាំកំពូលអ៉ីរ៉ង់ ថាការស្លាប់របស់ George Floyd បង្ហាញយ៉ាងច្បាស់ពី «ធាតុពិត» របស់សហរដ្ឋអាមេរិក
២១៖ លិខិតមិត្តអ្នកអាន៖ «ប្រេដ អាដាម សារភាពថាជាអ្នកនៅពីក្រោយចលនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»
២២៖ កូរ៉េខាងជើងបញ្ចេញមតិ៖ «អាមេរិកគ្មានតួនាទីអ្វី ទៅរិះគន់ចិនរឿងហុងកុងឡើយ ខណៈនៅវ៉ាស៊ីនតោន ត្រាំ បានព្រមានព្រលែងសុនខ ឲ្យបង្ក្រាបក្រុមបាតុករនោះ»
២៣៖ លោក បារ៉ាក់ អូបាម៉ា កោតសរសើរយុវជនអាមេរិក ដែលចូលរួមបាតុកម្មប្រឆាំង ការរើសអើងពូជសាសន៍
២៤៖ ចិននឹងអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើន (រួមទាំងអាមេរិក) ធ្វើដំណើរមកកាន់ប្រទេសនេះឡើងវិញ!
២៥៖ ប្អូនស្រីលោក គីម ជុងអ៊ុន ចេញមុខព្រមានកូរ៉េខាងត្បូងឲ្យបញ្ឈប់ជាបន្ទាន់ នូវការបង្ហោះខិត្តប័ណ្ណតាមព្រំដែន
២៦៖ ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូនក្មេងផងដែរ
២៧៖ អតីតរដ្ឋមន្ត្រីការពារជាតិ៖ «លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីទី១ក្នុងជីវិតខ្ញុំ ដែលខ្វះភាពចាស់ទុំក្នុងការដឹកនាំ និងកំពុងពុះជ្រៀកសង្គមអាមេរិកជាពីរ»
២៨៖ ចិន៖ ករណីវាយប្រហារដោយកាំបិត កើតឡើងក្នុងសាលាមត្តេយ្យនៅក្វាងស៊ី នាំឲ្យក្មេងៗ និងមនុស្សធំ ៣៩នាក់រងរបួស
២៩៖ ប្រធានាធិបតីប្រេស៊ីល៖ «ការស្លាប់គឺជាជោគវាសនានៃមនុស្សគ្រប់រូប ដែលមិនអាចគេចផុត ខណៈសកម្មភាពសេដ្ឋកិច្ច ជារឿងសំខាន់ជាង»
៣០៖ លោក ដូណាល់ ត្រាំ វាយបកទៅអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកវិញ ដោយមិនបង្អង់យូរនោះឡើយ!
៣១៖ នាយករដ្ឋមន្ត្រីអង់គ្លេស ចេញមុខព្រមានចិនជាលើកដំបូង ជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង
៣២៖ បទយកការណ៍ពិសេស៖ ចិនផ្ដល់ទឹកប្រាក់៨៣លានដុល្លារអាមេរិក លើការអភិវឌ្ឍជនបទនៅកម្ពុជា
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com