(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ តុលាការខេត្តកំពង់ស្ពឺ សម្រេចដោះលែងកម្មករ ៥នាក់ ឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីមេធាវីបានធានាពួកគេឱ្យនៅក្រៅឃុំ ។

កម្មករ៥នាក់នោះ គឺជាសមាជិកសហជីពសម្ព័ន្ធចលនាកម្មករ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នា រវាងពួកគេដែលតវ៉ា ជាមួយសន្តិសុខរោងចក្រ Agile sweater កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។

កាលពីថ្ងៃទី១៦ ខែមករា អាជ្ញាធរ-មន្ទីរការងារ បានប្រជុំគ្នាជាមួយសហជីព ដែលធ្វើយុទ្ធនាការតវ៉ាមួយចំនួន ហើយសន្យាជួយសម្រួលដល់សហជីព ដើម្បីធានាកម្មករទាំងនោះនៅក្រៅឃុំនេះ៕