(ភ្នំពេញ)៖ ក្រុមការងារគណបក្សទាំងពីរ ដែលជាសមាសភាពក្នុងគណៈកម្មការចំពោះកិច្ច នឹងចាប់ផ្តើមជួបគ្នាជាថ្មីនៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីបន្តពិភាក្សា លើការកែប្រែសេចក្តីព្រាងច្បាប់សហជីព។ ក្រុមការងារនេះ មានសមាសភាព៥រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីខាងគណបក្សសង្រ្គោះជាតិ ហើយដឹកនាំដោយ លោក ប៉ែន បញ្ញា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។

គិតត្រឹមសប្តាហ៍មុន ភាគីទាំងពីរបានព្រមព្រៀងគ្នាចំនួន៩ចំណុច ហើយទៅលើសំណើប្រមាណ ២១ចំណុច របស់ក្រុមសហជីព៕