(តៃប៉ិ)៖ សមាជិកជាន់ខ្ពស់នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ នឹងបំពេញទស្សនកិច្ច​នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការបោះឆ្នោតដ៏ភ្លូកទឹកភ្លូកដី នៅពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីបង្ហាញពី​ភាពសំខាន់នៃទំនាក់ទំនង​ជាមួយសម្ព័ន្ធមិត្ត និងជាប្រភពជំនួយអាវុធ​ដ៏សំខាន់របស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Joseph Wu អគ្គលេខាធិការបក្ស DPP ដែលនឹងធ្វើដំណើរទៅកាន់​រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការកើនឡើងនូវការព្រមានយ៉ាងខ្លាំងក្លាពីសំណាក់មហាយក្សចិន ពាក់ព័ន្ធនឹងការបោះឆ្នោត និងការស្វែងរកឯករាជ្យភាពដើម្បីផ្តាច់ខ្លួន​ពីអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង៕