(អ៊ីរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលឥស្លាមមួយនេះ នឹងបន្ត​កម្មវិធីគ្រាប់មីស៊ីលរបស់ខ្លួន បើទោះបីជាទទួលរងការដាក់ទណ្ឌកម្មជាថ្មី ពីសំណាក់សហរដ្ឋអាម៉េរិកក៏ដោយក្តី នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «អ៊ីរ៉ង់នឹងឆ្លើយតប​ចំពោះទង្វើបង្កហេតុរបស់សហរដ្ឋអាម៉េរិក តាមរយៈការបន្តកម្មវិធីគ្រាប់មីស៊ីល ព្រមទាំងជំរុញ​សមត្ថភាពការពារសន្តិសុខជាតិបន្ថែមទៀត»។

សូមជម្រាបថា សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសដាក់ទណ្ឌកម្មជាថ្មីម្តងទៀត ឆ្លើយតបនឹងកម្មវិធី​គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ដែលការដាក់ទណ្ឌកម្មនេះ ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាល​របស់លោក អូបាម៉ា ទើបតែប្រកាសដកទណ្ឌកម្មពីរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់៕