(ភ្នំពេញ)៖ ការវិភាគដែលលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការទិញរថយន្តយោធាទាំង ២៩០គ្រឿងពីប្រទេសចិន គឺជាការវិភាគមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់សោះឡើយ។ នេះជាការចំអករបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅកាន់ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួន ក្នុងពិធីប្រគល់-ទទួលរថយន្ត អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។
សូមស្តាប់ការបកស្រាយចម្ងល់មួយចំនួនរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទាក់ទងនឹងរថយន្តចំនួន២៩០គ្រឿង ដែលប្រគល់អោយអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាលជាតិ៖