(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការវីឡាប្រណិត៥ប្រភេទដ៏ថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមក នៅក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៨%ក្នុងរយៈពេលបីថ្ងៃនេះ។
ប្រភេទវីឡាថ្មី ដែលហ្រ្គេនភ្នំពេញស៊ីធី កំពុងផ្តល់ជូនអតិថិជនរួមមាន វីឡា ឃីង, វីឡា ឃ្វីន II, វីឡា ឃ្វីន B II, វីឡាភ្លោះ II និងវីឡាកូនកាត់ A SII ដែលជាស្ថាបត្យកម្មដ៏ថ្មីសន្លាង ប្រណិត ថ្លៃថ្នូ មិនធ្លាប់មានក្នុងទីផ្សារឡើយ។
អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា គម្រោង ហ្រ្គេនភ្នំពេញស៊ីធី នេះមានលក្ខណៈពិសេសពីរយ៉ាង។
ទីមួយ ហ្រ្គេនភ្នំពេញស៊ីធី មាន Central Park ដែលជាសួន Central Park ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល កន្លែងហាត់ប្រាណ និងកន្លែងសំរាប់កុមារ។
ទីពីរ រចនាបទនៃវីឡាគឺមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ សមាជិកគ្រួសារនិងសហគមន៍ និងសមាជិកគ្រួសារនិងធម្មជាតិ។
លោកឧកញ៉ាបញ្ជាក់បន្ថែមថា៖ «លោកអ្នកអាចចាប់ផ្ដើមកសាងគ្រួសារដ៏ឧត្តុង្គឧត្តម នៅក្នុងគម្រោងដ៏ល្អឥតខ្ចោះនេះ ដែលជាកន្លែងផ្ដល់ឲ្យសមាជិកគ្រួសាររបស់លោកអ្នករីកចម្រើនលូតលាស់ ប្រកបដោយសុភមង្គល។
គម្រោង ហ្រ្គេនភ្នំពេញស៊ីធី នៃ ជីប ម៉ុង លែន ផ្ដល់ជូនលោកអ្នកមិនត្រឹមតែទីលំនៅ តែជាផ្ទះដ៏កក់ក្តៅ»។
គួរបញ្ជាក់ថា ក្រោយទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងកាលពីចុងឆ្នាំ២០១៩ ក្រុមហ៊ុន ជីប ម៉ុង លែន បានធ្វើការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ ហ្រ្គេនភ្នំពេញស៊ីធី ដោយបង្កើតឧទ្យាន Central Park ដ៏ធំ អភិវឌ្ឍបន្ថែមហេដ្ឋារចនាសម្ព័ន្ធថ្មី និងធ្វើឲ្យវាលស្មៅកូនហ្គោលកាន់តែបៃតងជាងមុន។
អតិថជន ដែលចាប់អារម្មណ៍ប្រភេទវីឡាថ្មីទាំងនេះ អាចអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់ ទីតាំងនៅតាមបណ្តោយផ្លូវភ្លោះ ជាប់ហ្គ្រេនភ្នំពេញហ្គោលក្លឹប។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ០៦១ ៩៩៧ ៨៨៨៕