(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកែងផ្សារប៉ារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចុះល្បាតក្នុងភូមិ សាស្ត្របានប្រទះឃើញ និងឃាត់ខ្លួនជាបណ្ដោះអាសន្នពលរដ្ឋខ្មែរ និងថៃចំនួន៧នាក់។

ពលរដ្ឋថៃ៥នាក់ និងខ្មែរ២នាក់នោះត្រូវបានសមត្ថកិច្ចអះអាងថា ប្រុមឆ្លងដែនចូលទឹកដីថៃ។

ពលរដ្ឋទាំង៧នាក់នោះរួមមាន៖

១៖ ឈ្មោះ SUPAWASIT SUWICHA ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB4077679 ចូលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ បុគ្គលិកកាស៊ីណូ (មុនថ្ងៃបិទច្រក) ។

២៖ ឈ្មោះ MUENCHAIWONG KANYARAT ភេទស្រី អាយុ ២៤ឆ្នាំ សញ្ជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB2846833 ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បុគ្គលិកកាស៊ីណូ (មុនថ្ងៃបិទច្រក) ។

៣៖ ឈ្មោះ TADEE NARONGSAK ភេទប្រុស អាយុ៣៩ឆ្នាំ សញ្ជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB3405030 បុគ្គលិកកាស៊ីណូ ចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ (មុនថ្ងៃបិទច្រក) ។

៤៖ ឈ្មោះ SONTHIKITPHON YUT ភេទប្រុស អាយុ៦៣ឆ្នាំ សញ្ជាតិថៃកាន់លិខិតឆ្លងដែនលេខ AB3245411 បុគ្គលិកកាស៊ីណូ (មុនថ្ងៃបិទច្រក) ។

៥៖ ឈ្មោះ SUKSAMAN KWANPHAT ភេទស្រី អាយុ៣២ឆ្នាំ សញ្ជាតិថៃ អត្តសញ្ញាណបណ្ណលេខ 1329900185060 បុគ្គលិកកាស៊ីណូ (មុនថ្ងៃបិទច្រក)។

៦៖ ឈ្មោះ នឿន ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នករត់តាក់ស៊ី អត្តសញ្ញាណបណ្ណលេខ 190780910។
៧៖ ឈ្មោះ ថន គឹមស៊ាង ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអាជីវករ អត្តសញ្ញាណបណ្ណលេខ 190728836 (ចូលទៅមើលទំនិ នៅប្រទេសថៃ)។

ពលរដ្ឋទាំងនោះបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគាត់ទាំងអស់គ្នាមកជិះរថយន្តនៅកែងផ្សារប៉ារ៉ាម៉ិច តាមការណាត់ទុកក្នុងគោលបំណង ឆ្ពោះទៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីចេញទៅប្រទេសថៃ តាមរយៈមេខ្យល់មិនស្គាល់ អត្តសញ្ញាណពិតប្រាកដ។

ពលរដ្ឋថៃ៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ ធ្វើការអប់រំ ណែនាំដល់ពួកគាត់ឱ្យយល់ អំពីច្បាប់នៃការឆ្លងដែន ជៀសវាងចាញ់បោកតាម ការឃោសនារបស់ក្រុមមេខ្យល់នាំឆ្លងដែនខុសច្បាប់ រួចអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅក្រុមហ៊ុនវិញ។

ដោយឡែកជនជាតិខ្មែរ ត្រូវមន្ត្រីនគរបាលប៉ុស្តិ៍បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅស្ថានរបស់ពួកគាត់វិញ៕