(ភ្នំពេញ)​៖​ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈពេលដែលកំពុងតែជិះម៉ូតូ​មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ១១៣​ ត្រូវបានបុរសម្នាក់បើករថយន្ត Range Rover បុកនិងអូសជិត១០០ម៉ែត្រ។

ហេតុការណ៌នេះបានកើតឡើងនៅមុខសណ្ឋាគារ​ Ly Hout Condo តាមបណ្តោយផ្លូវ១១៣​ ស្ថិតក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា​ កាលពីម៉ោង ១១៖​៣០នាទីយប់ថ្ងៃទី​២០ខែមករា​ឆ្នាំ​២០១៦។

តាមសាក្សីដែលបានឃើញគ្រោះថ្នាក់ចរាចរណ៌នេះបានប្រាប់ថា នៅមុនកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូ​ម៉ាក ViVa មួយគ្រឿងតែម្នាក់ឯងតាមផ្លូវលេខ១១៣​ លុះជិះមកដល់ចំណុចកើតហេតុក៏មានរថយ​ន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខ ភ្នំពេញ2V-9959 ដែលបើកដោយបុរសម្នាក់​បានបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូផ្លោង មកលើផ្លូវរងបួស រឺឯម៉ូតូខ្ទិចដោយត្រូវគៀបជាប់ នៅក្រោមឡានអូស ទៅមុខបានប្រមាណជា១០០ម៉ែត្រទើបឈប់។​

ជាចុងក្រោយម្ចាស់រថយន្តក៏បានចរចារសងសំណង ទៅឲ្យជនរងគ្រោះនៅឯមន្ទីរពេទ្យដើម្បីវញ្ចប់រឿង៕