(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា និងលោក នួន សំណាវុធ អភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាម និងកាកសំណល់រឹង រាជធានីភំ្នពេញបាន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និងធ្វើអនាម័យតាមច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វារ និងតាមសួនច្បារសាធារណៈ។
យុទ្ធនាកានេះមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី ដោយបែងចែកជា៣ក្រុម រួមមាន៖
*ក្រុមទី១ ដឹកនាំដោយ លោក សុខ ពេញវុធ ធ្វើការចុះប្រមូលសំរាមតាមច្រាំងទន្លេក្រោមស្ពានជ្រោយចង្វារ
*ក្រុមទី២ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ធ្វើការចុះសំអាតសំរាមតាមសួនច្បារ រង្វង់មូលគួចកាណុង
*ក្រុមទី៣ ដឹកនាំដោយ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ ធ្វើការចុះប្រមូលសំរាមតាមសួនច្បារចាប់ពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។
លោកអភិបាលខណ្ឌ បានចាត់ឲ្យរដ្ឋបាលសង្កាត់ស្រះចក ចុះអប់រំណែនាំប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរស្ពានជ្រោយចង្វារ ឲ្យរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យយកសំរាមយកមកចោលតាមច្រាំងទន្លេបន្តទៀតនោះទេ។
គោលបំណង នៃកាបោសសម្អាត និងធ្វើអនាម័យតាមដងទន្លេក្រោមស្ពានជ្រោយចង្វារ នេះគឺចង់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់បរិស្ថាន និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ នៅតាមទីសាធារណៈផ្សេងៗ ដ៏ដូចជាតាមច្រាំងទន្លេ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន តាមច្រាំងទន្លេ និងសួនច្បារសាធារណៈឲ្យកាន់តែល្អប្រសើរ៕