(កោះកុង)៖ លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសកែសម្រួល និងតែងតាំងសមាសភាពបន្ថែម ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកបានផ្តាំឲ្យសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា ត្រូវគិតថា ផឹកទឹកឲ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឲ្យនឹកឃើញដល់អ្នកដាំ ប្រទេសមានសន្តិភាព មានសេរីភាព ត្រូវនឹកដល់ស្ថាបនិក ដែលលោកតែខិតខំប្រឹងប្រែងកសាងប្រទេសអភិវឌ្ឍន៍ ប្រទេសឲ្យមានសន្តិភាព សេរីភាពមានការរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្សក្នុងការអភិវឌ្ឍន៍គ្រប់វិស័យគ្រប់ផ្នែក ទាំងពុទ្ធសាសនា ទាំងប្រទេសជាតិ និងជួយរាល់ទុក្ខលំបាកឧបសគ្គជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ និងមិនប្រកាន់នូវនិន្នាការគោលនយោបាយពូជសាសន៍ពណ៌សម្បុរឡើយ។
លោកបន្តថា «អី្វដែលសំខាន់គឺប្រទេសជាតិមានសន្តិភាព មានសេរីភាពមានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋទូទាំងប្រទេស មានសេរីភាពពេញលេញ ហើយក្នុងមូលដ្ឋានមានភាពរីកចម្រើន មានភាពអភិវឌ្ឍន៍ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ហេតុដូច្នេះថ្នាក់ដឹកខេត្តស្រុក អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់នានាត្រូវយកចិត្តទុកដាក់លើការងារ ជាចាំបាច់ ដោយមិនត្រូវប្រព្រឹត្តអំពើពុករលួយបក្សពួកនិយមឡើយ យើងត្រូវគោរពស្រលាញ់គ្នា ដូចគ្រួសារតែមួយសាមគ្គី ជាកំលាំងទើបទទួលបានជោគជ័យ»។
លោក ប៊ុន កើត បានថ្លែងបន្តទៀតថា អាជ្ញាធរគ្រប់មូលដ្ឋានគ្រប់បណ្តាស្រុកត្រូវតាមដានចុះមូលដ្ឋាន ដើម្បីតាមដានជាមួយប្រជាពលរដ្ឋក្នុងគ្រួសារណាម្នាក់ មានជីវភាពក្រក្រី យើងត្រូវជួយគាត់ក្នុងជីវភាពគ្រួសារ ដើម្បីឲ្យស្របទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបញ្ជាក់ថា ប្រទេសមានសន្តិភាពមានសេរីភាព ដោយសារគណបក្សប្រជាជនកម្ពុជា ខិតខំតាំងពីចំណុចសូន្យបាត់ដៃទទេ រហូតដល់មានការរីកចម្រើនគ្រប់វិស័យ ដែលធ្វើឲ្យមានភាពល្បាយល្បីនៅលើឆាកអន្តរជាតិផងដែរ។
ក្នុងឱកាសនោះ លោកបានសម្តែងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សទាំងសមាជិកចាស់ ថ្មី ដែលបានចូលរួមទាំងស្មារតីទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងចូលរួមបង្កើនការស្ថាបនាបង្កើនសន្តិភាពការការអភិវឌ្ឍ និងបង្កើនធនធានមនុស្សជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕