(បាត់ដំបង)៖ ខណៈរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola កំពុងទទួលបានការពេញនិយមពីពលរដ្ឋកម្ពុជា គ្រប់វ័យ និងគ្រប់ទីកន្លែង មិនថាពួកគេជ្រើសយកពិសានៅផ្ទះ ឬក្នុងកម្មវិធីផ្សេងៗ ដូច្នេះជៀសមិនផុតនឹងមានព័ត៌មាន អំពីអ្នកឈ្នះរង្វាន់ពីទឹកក្រូចនេះជាហូហែរផងដែរ។
លោក គឹម សុខហេង អាជីវករលក់សម្លៀកម្នាក់នៅ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានរៀបអំពីការនិយមពិសាទឹកក្រូចនេះ និងរង្វាន់ដែលគាត់ឈ្នះយ៉ាងដូច្នេះថា «ចូលចិត្តរសជាតិទឹកក្រូចអាយស៍កូឡា IZE Cola ដោយសារវាមានរសជាតិផ្អែមល្មមឆ្ងាញ់ ហើយជាពិសេសបើញុំាជាមួយអាហារទៀតកាន់តែឆ្ងាញ់ខ្លាំង»។
លោកបន្ថែមទៀតថា លោកសប្បាយចិត្តខ្លាំងណាស់ចង់ស្រែកហ៊ោរបន្តិច ចង់លោតបន្តិច ប៉ុន្តែខ្លាចអ្នកជិតខាងឆ្ងល់ និង ភ័យ ដូច្នេះលោកបានត្រឹមតែទប់ក្តីរំភើប និងសើចញញឹមតែម្នាក់ឯងពេលដែលបានឃើញរង្វាន់ទឹកប្រាក់ ៥លានរៀល នៅគម្របដបទឹកក្រូចអាយស៍កូឡា IZE Cola ដែលលោកបានបើកពិសា។
ជាមួយសំណាងទឹកប្រាក់ ៥លានរៀល នេះ លោកសង្ឃឹមថានឹងជួយពង្រីកមុខរបរលក់សម្លៀកបំពាក់របស់លោកអោយកាន់តែចំណេញច្រើនជាងមុនមួយកម្រិតទៀត។
ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុង ផ្តល់សំណាងជាច្រើនក្នុងគម្រប និង ក្រវិលកំប៉ុង ដែលរួមមានទឹកប្រាក់សុទ្ធ ៥លានរៀល ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូចអាយស៍ IZE ជាច្រើនរយរង្វាន់ផងដែរ៕