(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី២២នេះ បានប្រកាសឲ្យដឹងថា និស្សិតសកលវិទ្យាអាមេរិកម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បានប្រព្រឹត្តនូវសកម្ម​មួយប្រឆាំងនឹងរដ្ឋាភិបាលព្យុងយ៉ាង ហើយនៅពេលនេះ​កំពុងតែធ្វើការស៊ើប អង្កេតនេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែមករា។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយថា និស្សិតដែលត្រូវចាប់ខ្លួននោះ បានចូលមកកាន់ប្រទេស​កូរ៉េខាងជើង ជាភ្ញៀវទេសចរណ៍ ប៉ុន្តែគេបានប្រព្រឹត្តសកម្មភាពខុសឆ្លង ដែលអាជ្ញាធរកូរ៉េខាងជើងគិតថា នោះជា​កម្មភាពប្រឆាំងរដ្ឋាភិបាល ទើបសម្រេចចាប់ខ្លួន។

ទីភ្នាក់ងារព័ត៌មានខាងលើ បានបញ្ជាក់បន្ថែមទៀតថា ទង្វើដែលនិស្សិតរូបនោះបានប្រព្រឹត្តគឺជាកម្មភាពមួយដែល​មិនអាចលើកលែងទោសឲ្យបាន ហើយកូរ៉េខាងជើងជឿជាក់ថា ករណីនេះគឺជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអាមេរិក៕