(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បុរីភ្នំពេញថ្មី រៀបចំពិធីក្រុងពាលី បើកសម្ភោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលមានទីធ្លា និងដងផ្លូវទូលាយ ដើម្បីងាយស្រួលដល់អតិថិជនរបស់ខ្លួន។

រហូតមកដល់ពេលនេះ បុរីភ្នំពេញថ្មី មានគំរោងសរុបចំនួន៧គំរោង ដែលគំរោងនីមួយៗមាន ទីតាំងស្ថិតនៅទីប្រជុំជន ល្អសំរាប់ការស់នៅ និងប្រកបអាជីវកម្ម ហើយក្នុងចំណោមនោះមាន៤គំរោង ដែលបានសាងសង់រួចជាស្ថាពរ ហើយបានប្រគល់ជូនអតិថិជន ចូលរស់នៅទាំងស្រុង។

ចំនែកឯគំរោងទី ៥ បុរីភ្នំពេញថ្មី-ផាកស៊ីធី ដែលមានទីតាំងនៅចំងាយ១០០០ម៉ែត្រ ខាងជើងសាលកវីទ្យាល័យអន្តរជាតិ IU បានសាងសង់ស្ទើរចប់សព្វគ្រប់ និងលក់ជូនអតិថិជនស្ទើរតែ១០០%ផងដែរ ហើយអតិថិជនមួយចំនួនធំបានចូលស្នាក់នៅបណ្តើរៗហើយ។ គំរោងទី៦ បុរីភ្នំពេញថ្មី-រីជេនថ៏ផាក មានទីតាំងនៅលើដងផ្លូវណតប្រីត (ផ្លូវទ្រុងមាន់) ជាប់ក្រសួងកិច្ចការនារី ជាទីតាំងដ៏ល្អ ដែលអាចប្រកបអាជីវកម្មបានជាច្រើនប្រភេទ និងជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។

ជាចុងក្រោយបុរីភ្នំពេញថ្មីសូមថ្លែងអំណរគុណ ដល់អវិថិជនទាំងអស់ ដែលបានគាំទ្របុរីភ្នំពេញថ្មីរហូតមក។
ព័ត៌មានលម្អិតៈ 012719559, 012 933666, 097 8157777, 0885222 789