(បន្ទាយមានជ័យ)៖ Cellcard បានរកឃើញ អ្នកដែលមានសំណាង ឈ្នះទឹកប្រាក់រហូត ទៅដល់១០ម៉ឺនដុល្លារម្នាក់ទៀត រស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ។
អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់១០ម៉ឺនដុល្លារ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានត្រូវរង្វាន់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានមុខរបរ ជាអាជីវករលក់គ្រឿងក្រអូប។ ការប្រគល់រង្វាន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយ ផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
ជាមួយគ្នានោះ លោក អៀន វ៉ាតសុន ក៏សូមចូលរួមអបអរសាទរ ជាមួយអ្នកស្រី សេន អាហ្វីនី និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះផងដែរ។
កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃនៅម៉ោង៧៖០០ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។
ចូលរួមលេង ជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែតេទៅលេខ 8888 ឬផ្ញើសារ «10K» ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង៦ខ្ទង់៕