(ភ្នំពេញ)៖ ស្ថានីយ៍ទូរទស្សន៍ CNC នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវវីដេអូដែលបានបង្ហោះ នៅលើហ្វេសបុកផេកឈ្មោះ «អ្នកចេះអ្នកចាំ» ដោយដាក់ចំណងជើងថា «ហ៊ុន សែន ថា៖ អំណាចបានមកសព្វថ្ងៃបានមកពីការលួចធ្វើរដ្ឋប្រហារ ឆ្នាំ១៩៩៧»។ CNC បញ្ជាក់ថា វីដេអូនោះ គឺមិនមែនជាវីដេអូផលិតឡើងដោយស្ថានីយ៍ទូរទស្សន៍ CNC នោះទេ។
ស្ថានីយ៍ទូរទស្សន៍ CNC បានបញ្ជាក់ថា ហ្វេសបុកផេក «អ្នកចេះអ្នកចាំ» នេះបានលួចឡូហ្គោ CNC យកទៅដាក់ក្នុងវីដេអូរបស់ខ្លួន ដើម្បីប្រើប្រាស់ក្នុងបំណងទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះរបស់ស្ថានីយ៍ទូរទស្សន៍ CNC និងធ្វើឱ្យមានការភាន់ច្រឡំ ព្រមទាំងបំពុលសង្គមជាតិ។
ជាមួយនឹងការប្រកាសច្រានចោលនេះ ស្ថានីយ៍ទូរទស្សន៍ CNC ក៏បានប្រកាសដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ ជាធរមាន ចំពោះ Facebook ខាងលើផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ស្ថានីយ៍ទូរទស្សន៍ CNC៖