(ភ្នំពេញ)៖ បន្ទាប់ពីទទួលការអនុញ្ញាតជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) សម្រាប់ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ (IPO) និងបានចុះបញ្ជីជាស្ថាពរ លើឯកសារផ្ដល់ព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០, នៅថ្ងៃនេះ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) (PESTECH) ជាក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គិសនី នឹងរៀបចំកម្មវិធីរ៉ូដសូ (ROADSHOW) និងការធ្វើបរិវិសកម្មជាសាធារណៈ នៅចុងខែកក្កដា និងដើមសីហា ខាងមុខនេះ។

ក្រុមហ៊ុន ផ្ដល់សេវាកម្មចម្បងលើការផ្គត់ផ្គង់ វិស្វកម្មប្រព័ន្ធថាមពលយ៉ាងទូលំទូលាយ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ការគូសប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឱ្យប្រើប្រាស់អនុស្ថានីយន៍ ដែលមានតង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង និងបណ្ដាញបញ្ជូនដែលមាន តង់ស្យុងខ្ពស់ និងតង់ស្យុងខ្ពស់ខ្លាំង ក៏ដូចជាប្រព័ន្ធខ្សែភ្លើងក្រោមដីសម្រាប់ការបញ្ជូន និងចែកចាយអគ្គិសនី។

ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មក្នុងការប្រតិបត្តិការ និងការថែទាំប្រព័ន្ធបណ្ដាញបញ្ចូន។ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ជាបុត្រសម្ព័ន្ធ ដែលត្រូវកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន PESTECH International Berhad ដែលបានចុះបញ្ជីលក់មូលបត្រ នៅទីផ្សារគោលនៃក្រុមហ៊ុន Bursa Malaysia Berhad ដែលជាប្រតិបត្តិករផ្សារភាគហ៊ុន នៅប្រទេសម៉ាឡេស៊ី៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖