(ភ្នំពេញ)៖ អតិថិជនដែលបម្រើការតាមក្រុមហ៊ុន អង្គការ ឬបណ្តារោងចក្រសហគ្រាសនានា ដែលត្រូវការថវិកាសម្រាប់បំពេញតម្រូវការចាំបាច់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ធនាគារ ជីប ម៉ុង អាចផ្តល់ជូនកម្ចីផ្ទាល់ខ្លួនរហូតដល់៣ម៉ឺនដុល្លារ ឬ១២ដងនៃប្រាក់ខែ។
ធនាគារ ជីប ម៉ុង ផ្តល់ជូនកម្ចីផ្ទាល់ខ្លួនសម្រាប់គោលបំណងជួសជុលគេហដ្ឋាន ទិញរថយន្ត បង់ថ្លៃការសិក្សា ធ្វើដំណើរកម្សាន្ត រៀបអាពាហ៍ពិពាហ៍ និងចំណាយទូទៅ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ហើយការអនុម័តកម្ចីគឺឆាប់រហ័ស។
អតិថិជនដែលត្រូវការកម្ចីសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន អាចអញ្ជើញទៅកាន់សាខាទាំង១១របស់ធនាគារ ជីប ម៉ុង ដែលមាន៨ទីតាំងក្នុងរាជាធានីភ្នំពេញ និង៣ទីតាំងទៀតនៅខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ឬអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន ៖០៨១/០៦៦ ៨១១ ៩១១ ដើម្បីស្នើសុំកម្ចី ឬទទួលបានព័ត៌មានលម្អិតបន្ថែម៕