(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹងពីការផ្អាកជើងហោះហើរ ណារីតា-ភ្នំពេញ-ណារីតា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩។
បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រកាសអំពីការហោះហើរឡើងវិញ នៅពេលសមស្របណាមួយ។
គួរជម្រាបថា គិតរហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៤០,០០០នាក់ ក្នុងនោះស្លាប់ជាង១,០០០នាក់៕