(ភ្នំពេញ)៖ លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាម៉ោង១០៖០០ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ។

លោក John Kerry នឹងមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ក្រោយពីចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

នៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងជួបជាមួយនឹងជួបជាមួយ ថ្នាក់ដឹកនាំកម្ពុជា ដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា ដែលនៅទីនោះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង១០ប្រទេស៕

សូមទស្សនាការមកដល់របស់លោក John Kerry នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Jonh Kerry បានមកដល់ប្រទេសកម្ពុជា...

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Jonh Kerry បានមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង៦៖៥៥នាទីយប់នេះ

Posted by Fresh News on Monday, January 25, 2016