(អាមេរិក)៖ កម្មវិធីជជែកកម្សាន្ត WhatsApp នៅព្រឹកថ្ងៃនេះ ត្រូវបានគេរាយការណ៍មកថា បានទទួលរងនូវការ​រំខាន ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មិនអាច​ចូលទៅប្រើ WhatsApp បាន ប៉ុន្តែនៅប្រមាណជា ៣០នាទីក្រោយមក ក៏ដំណើរការល្អប្រសើរឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅមុននេះបន្ដិច។

ក្រុមឃ្លាំមើលសេវាកម្មអនឡាញ បានឲ្យដឹងថា នៅម៉ោងប្រមានជាង ១០ព្រឹកថ្ងៃអង្គារនេះ សេវាកម្មរបស់ WhatsApp បានគាំង មិនអាចប្រើការបាន ដោយមានអ្នកប្រើប្រាស់មួយចំនួនបានបង្ហោះសារថា «មិនអាច​ភ្ជាប់ទៅកាន់ WhatsApp នាពេលឥឡូវនេះ»។ ក៏ប៉ុន្តែ ប្រមាណជា ៣០នាទីក្រោយមក សេវាកម្ម WhatsApp ក៏ដំណើរការឡើងវិញ។

ការជាប់គាំងនេះ ត្រូវបានគេរាយការណ៍មកថា មិនមែនកើតឡើងនៅទូទាំងពិភពលោកទេ គឺមានតែប្រទេស​មួយ​ចំនួនប៉ុណ្ណោះ៕