(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបទូកដឹកឈើ៣គ្រឿង (ធំ១គ្រឿង កូនទូកចំនួន២គ្រឿង) គ្មានច្បាប់អនុញ្ញាត ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។
មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះដោយមានកម្លាំងសហការ រួមមាន៖ អាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុកចិត្របុរី កម្លាំងអាវុធហត្ថស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានធ្វើការបង្រ្កាបទូកដឹកឈើ ដែលក្រុមឈ្មួញបម្រុងបង្កប់ ជាមួយគ្រួសារដើម្បីយកទៅលក់បន្ត តែអស់លាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការបង្រ្កាប។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា ឈើទាំងនេះ ជាឈើប្រភេទលេខ១សុក្រំ តែមិនទាដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងធ្វើការលើកឡើង និងដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ដើម្បីធ្វើការវាស់វែង ចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕