(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Andromeda បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកទេសតំឡើង WatchGuard ជូនទៅដល់ដៃគូរ និងអតិថិជនរបស់ខ្លួន ដែលសុទ្ឋសឹង ជាបណ្តាលក្រុមហ៊ុន និងសហគ្រាសធំៗនៅក្នុងប្រទេសកម្ពុជា។

លោក Harry Chan អគ្គនាយកក្រុមហ៊ុន Andromeda Distribution Corporation បានមានប្រសាសន៍ថា៖ «យើងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយសារតែមានការស្នើសុំ ក៏ដូចជាមានតម្រូវ ការពីអតិថិជនរបស់យើងយ៉ាងច្រើនកុះករ ហើយវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹងថ្មីៗ ដែលទាក់ទង់ទៅនឹងដំណោះស្រាយបច្ចេកទេសតំឡើង តាមរយៈបុគ្គលិក​ជំនាញរបស់ក្រុមហ៊ុន Andromeda»។

លោកបានមានប្រសាសន៍បន្ថែមទៀតថា «WatchGuard គឺផលិតផលឈានមុខគេទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ ក្នុងការផ្តល់នូវសុវត្តិភាពគ្រប់គ្រងប្រព័ន្ធទំនាក់ទំនង និងទិន្នន័យតាមរយៈបណ្តាញ Network»។

ក្នុងឱកាសនៃការបិទវគ្គបណ្តុះបណ្តាលនេះ អតិថិជនទាំងឡាយដែលបានចូលរួមបានសម្តែងនូវសេចក្តីសោមនស៍រីករាយយ៉ាងខ្លាំង ក្រោយពីពួកគេបានទទួលចំណេះដឹងថ្មីៗ ដែលផ្តោតទៅលើការតំឡើង និងការប្រើប្រាស់ផលិតផល WatchGuard ។

លើសពីនេះទៅទៀតរាល់អតិថិជនទាំងអស់បានស្វាគមន៍សម្រាប់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត នៅពេលអនាគតដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន Andromeda ហើយក្រុមហ៊ុន WatchGuard ក៏បានបានសន្យាដែរថា ពួកគេនឹងខិតខំរិះរកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីមកបង្ហាញដល់អតិថិជន និងដើម្បីធ្វើយ៉ាងណាអាចជួយសម្រួលដល់តម្រូវការផ្នែកពាណិជ្ជកម្មពីសំណាក់អតិថិជនគ្រប់​តំបន់​នៅ​ក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែមានភាពងាយស្រួល៕