(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីបំភ្លឺមួយ ដោយប្រកាសថា លោកគ្មានបំណង និងគម្រោងការណាមួយ ប្រឆាំងនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិចនោះទេ។

តាមរយៈសេចក្តីបំភ្លឺនេះ លោក ញឹក ប៊ុនឆៃ បាននិយាយថា «គ្មានហេតុផលណាមួយ ដែលត្រូវធ្វើឱ្យបែកបាក់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលខ្ញុំក៏ជាអ្នកផ្តួចផ្តើមមកកវែកកឆ្នាំង ពីដំបូងទី ហើយដែលខ្ញុំ​កំពុងស្ថិតនៅរួមជាមួយនោះផងដែរ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយ បញ្ជាក់ទៀតជាច្រើន​លើកមកហើយថា ហ៊្វុនស៊ិនប៉ិច គឺជាផ្ទះតែមួយគត់របស់ខ្ញុំ ខ្ញុំមិនអាចចាកចេញ​ពីគណបក្សនេះជាដាច់ខាត»

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោក ញឹក ប៊ុនឆៃ៖