(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងប្រមាណ ២៖២៥នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាននឹងកំពុងនៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើងយ៉ាងសន្ធោសន្ធៅនេះ ក្រោយពីបានឆេះឃ្លាំងស្តុកនំ និងគុយទាវកញ្ចប់ តាមផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

នៅពេលនេះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរជាច្រើននាក់ ព្រមទាំងប្រជាពលរដ្ឋ បានចូលរួមជួយអន្តរាគមន៍ ហើយផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅជាប់ខ្លាំងនោះ បានរលត់ទៅហើយ នៅតែឃ្លាំងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះទេ។ 

សូមជំរាបថា អគ្គិភ័យខាងលើបានកើតឡើង នៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ៕ សូមរង់ចាំព័ត៌មានបន្ថែម->

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្...

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ទល់ឃ្លាំងជីបម៉ុង ក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ

Posted by Fresh News on Monday, January 25, 2016